ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ឈ្មួញ​ជួញដូរ​ម្នាក់ ជាមួយ​ថ្នាំ​ជាង​១៣​គីឡូក្រាម

1 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​ប្រើប្រាស់​វិធាន​ការណ៍​បង្ក្រាប​តាម​របៀប​ភ្លៀងរលឹម ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​

រាជធានី​ភ្នំពេញ ៖ ដោយ​ប្រើប្រាស់​វិធាន​ការណ៍​បង្ក្រាប​តាម​របៀប​ភ្លៀងរលឹម ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ទី​១០ «​ក​១០» របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ឈ្មួញ​គ្រឿង​ញៀ​.​ន​ម្នាក់ និង​ចាប់​យក​សារធាតុ​ញៀ​.​ន​ជាង​១៣​គីឡូក្រាម នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ក្បែរ​ស្តុ​ប​ផ្សារ​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ និង​នៅ​ចំណុច​ផ្ទះ​លេខ​១០៧Eo ផ្លូវ​លេខ​២១៧ ស្ថិត​សង្កាត់​អូរ​ឬ​ស្សី​៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ នៅ សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ចំណែក​​វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ១- សារធាតុ​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៨​គីឡូ ០១៤​ក្រាម​។ ២- សារធាតុ​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ទឹក​) ១​គីឡូ ១៣៨​ក្រាម​។ ៣- សារធាតុ​ញៀ​.​ន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ៤​គីឡូ ១៨៤​ក្រាម​។ ៤- សារធាតុ​ញៀ​.​ន​ប្រភេទ​កេ​តា​មីន (Ketamine) ៥៤​ក្រាម សរុប​ទាំងអស់​មាន​ទម្ងន់​១៣​គីឡូ ៣៩០​ក្រាម​។ ៥- រថយន្ត​១​គ្រឿង ម៉ាក High Lander ពណ៌​ខ្មៅ​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​ខាងលើ​នេះ អនុវត្ត​តាម​បញ្ជា​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន និង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ ខែមីនា កម្លាំង​ជំនាញ​ការិយាល័យ​ទី​១០ «​ក​១០» របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា លោក​ឧត្តមសេនីយ៍ត្រី យឹ​ម សែន​ឧត្តម នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ និង​លោក​វរសេនីយ៍ត្រី ផៃ កុស​ស នាយ​រង​ការិយា​ល័យ ក្រោម​ការ​សម្របសម្រួល​ពី​លោក អ៊ុ សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀ​.​ន​មួយ​ករណី​ខាងលើ​នេះ​នៅ​ក្បែរ​ស្តុ​ប​ផ្សារ​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ និង​នៅ សង្កាត់​អូរ​ឬ​ស្សី​៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ នេះ ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕