រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានឆ្លើយតបភ្លាមៗ ក្រោយមានបុគ្គលមួយរូប បានរិះគន់ចំៗថានាងធាត់ខ្លាំង ពេលសម្តែងនៅក្នុងបទចម្រៀងមួយបទកាលពីពេលថ្មីៗនេះ។
![Picture]()
ក្រោយពេលផលិតកម្មថោន បានបញ្ចេញរូបភាពវីដេអូបទចម្រៀងចូលឆ្នាំដែលមានចំណងជើងថា «ស្រឡាញ់ស្រីចាស់សំបូរលុយចាយ» ដែលបកស្រាយដោយអ្នកនាង យក់ ឋិតរដ្ឋា នោះ គេឃើញមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Oun Sophea» បានចេញមុខរិះគន់ចំៗទៅលើរូបរាងធាត់របស់តារាចម្រៀងរូបនេះ ដោយប្រើពាក្យពេចន៍ថា «ក្បាលពោះសុទ្ធតែគ្រឿងស្រវឹង សម្រកសិនទៅ ចាំច្រៀងកាជ្រូក»។
![Picture]()
ពាក្យរិះគន់ខាងលើនេះ បានធ្វើឲ្យអ្នកនាង យក់ ឋិត រដ្ឋា បានសម្តែងការហួសចិត្ត ត្បិតនាងបានឃើញបុគ្គលរូបនេះរិះគន់នាងដោយប្រើប្រាស់ពាក្យមិនសមរម្យ ខណៈពេលដែលនាងមិនដែលស្គាល់ និងមិនធ្លាប់បានធ្វើអ្វីចំពោះបុគ្គលខាងលើនេះឡើយ។
![Picture]()
តាមរយៈសារដែលបានបង្ហោះតាមបណ្តាញសង្គម អ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើងថា «សម្រាប់ខ្ញុំមិនខឹងនឹងគេថាយើងមិនស្អាត កាម៉ាប់ដូចជ្រូកអីទេ ព្រោះយើងវាម៉ាប់ពិតមែន តែមេត្តាកុំប្រើពាក្យដល់ថ្នាក់ (មី) អី ព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នក អោយអ្នកមកក្តៅក្រហាយរឿងអីដែរ»។
![Picture]()
នាងបញ្ជាក់ថា «ដៀលខ្ញុំសុទ្ធតែមីកាជ្រូក ចុះមីកាជ្រូកខ្ញុំនឹងបានទៅធ្វើអីដាក់អ្នកដែរ បានដៀលខ្ញុំអីក៏សាហា.វយ៉ាងនេះលោកអើយ ហើយពេលនិយាយអ្វីទៅកាន់នរណាម្នាក់ គួរតែរៀនយកចិត្តរបស់គេមកដាក់ចិត្តខ្លួនឯងខ្លះផង ខ្ញុំមិនខឹងទេ អ្នកចង់អោយខ្ញុំល្អ បាននិយាយ តែនេះមិនមែនចង់អោយល្អទេ គឺឈ្នានីសច្រើនជាង ប៉ុន្តែគ្រាន់តែខ្ញុំតូចចិត្តថា ! ខ្ញុំបានធ្វើអីដាក់អ្នកឯង»។
![Picture]()
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា ត្រូវបានមហាជនមួយចំនួនធ្វើការរិះគន់ទៅលើរូបរាងធាត់ខុសពីធម្មតារបស់នាងនាពេលនេះ បន្ទាប់ពីនាងបានវិលមកកាន់អាជីពសិល្បៈឡើងវិញ។ កន្លងមក គណនីហ្វេសប៊ុកមួយធ្លាប់បានរិះគន់ស្រដៀងគ្នានេះទៅកាន់តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា ថា «ខ្ញុំពិតជាមិនសប្បាយចិត្តសោះ ពេលដែលឃើញរូបរាងគាត់បែបនេះ… គាត់ពិតជាធាត់ជ្រុលពេកហើយ ខ្ញុំពិតជាមិនដឹងថា ហេតុអ្វីគាត់បែរជាបណ្តោយខ្លួនមើលទៅអាក្រក់មើលបែបនេះ? ទើបមានកូន២សោះ មើលទៅឡើងចាស់ ដូចអាយុ៤០ឆ្នាំ»។
![Picture]()
ក្រោយពីមានសារបែបនេះ អ្នកនាង យក់ ឋិតរដ្ឋា ក៏បាន Share សារនេះ មកបង្ហាញឲ្យអ្នកគាំទ្របានឃើញ និងចេញមុខបកស្រាយ ដោយបើកចំហរថា «ចង់ស្គមខ្លាំងណាស់ បើនិយាយពីញ៉ាំបាយវិញ មិនចូលចិត្តញ៉ាំបាយច្រើនទេ តែមកពីមានមូលហេតុជាច្រើន ដែលពួកគាត់មិនបានដឹង។ ហើយមួយវិញទៀត ខ្ញុំមានជំងឺប្រចាំកាយ គឺរោគខ្សោយបេះដូងទៀត ប៉ុន្តែខ្ញុំមិនចង់បកស្រាយច្រើនទេ ព្រោះយើងពិតជាអ៊ីចឹង»៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ