ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម កើត រិ​ទ្ធ​៖ សំណុំរឿង​​​កក​ស្ទះ​ទូ​ទាំង​ប្រទេស ​មាន​ប្រមាណ​ជាង ៤ ម៉ឺន​ករណី​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិ​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មាន ប្រសាសន៍​ថា ការ​ដោះស្រាយ​វិវាទ​

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិ​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បានថ្លែង​ថា ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​ការ​ជួយ​កាត់​បន្ថយ​សំណុំរឿង​កកស្ទះ​នៅ​ក្នុង​ស្ថាប័ន្ន​មួយនេះ ខណៈសំណុំរឿង​ដែល​បាន​កក​ស្ទះ​ទូ​ទាំង​ប្រទេស ​មាន​ប្រមាណ​ជាង ៤ ម៉ឺន​ករណី ។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ មានប្រសាសន៍​បែប​នេះ ​នៅ​ក្នុង​ពិធីប្រកាស​ចូល​កាន់​តំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែមីនា ឆ្នាំ ២០២៣ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ បាន​បន្ត​ថា សំណុំរឿង​ដែល​បាន​កក​ស្ទះ​ទូ​ទាំង​ប្រទេស ​មាន​ច្រើនករណី ហើយ​បើ​មានការ​ដោះស្រាយ​តាម​រូបភាព​ក្រៅ​ប្រព័ន្ធ​តុលាការ ពិតជា​បាន​ជួយ​សម្រាល​សំណុំរឿង​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ផង​ដែរ​។ ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​ល្អ​បំផុត ​គឺ​គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់​ ។ ​គ្រឹះ​នៃ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា គោលនយោ​បាយ​ឈ្នះ ឈ្នះ របស់​សម្ដេច តេ​ជោ​ហ៊ុន​សែន ដែល​បាន​ប្រើ​សម្រាប់​ដោះស្រាយ​បញ្ចប់សង្គ្រាម​រវាង​ភាគី​ពាក់ព័ន្ធ ។

បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងយុត្តិធម៌ បាន​ធ្វើការ​កំណែទម្រង់ ប្រព័ន្ធ​តុលាការ ប្រព័ន្ធ​យុត្តិធម៌ ព្រោះថា​ដោយសារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ​បរិបូណ៌​។ និង​ជា​ចុង​ក្រោយ​ឯកឧត្តម​ក៏​បាន​ផ្ដាំផ្ញើ​ដល់ មន្ត្រី​តុលាការ​ទាំងអស់​យកចិត្តទុកដាក់​ដោះស្រាយ ក្តី​ឱ្យ​បាន​ល្អ​បំផុត​គឺ​ការ​ដោះស្រាយ​ប្រកបដោយ​គុណភាព​និង​យុត្តិធម៌ មាន​ភាព​ត្រឹមត្រូវ​និង​ភាគី​សងខាង​អាច​ទទួលយក​បាន​។

ឯកឧត្តម​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏​បាន​រាយការណ៍​ស្ដី​ពី​សកម្មភាព​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​រយៈ​ការ​កន្លង​មក ដែល​បាន​បង្ក្រាប​បទល្មើស​នានា​ដូច​ជា​បទល្មើស​នេសាទ ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក កាប់​ទ​ន្ទ្រា​ព្រៃឈើ យក​ដី​ធ្វើក​ម្មសិ​ទ្ឋ និង​ការ​ប្រមូល​ដកហូត​យក​ដី​ព្រៃ​លិច​ទឹក​ពី​ប្រជាពលរដ្ឋ​ដែល​ល្មើសច្បាប់ ប្រគល់​ជូន​រដ្ឋ​វិញ ។ ជាមួយ​គ្នា​នេះ​ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​លើក​ឡើង​ពី​ភាព​រីក​ចម្រើន​ក្នុង​ខេត្តកំពង់ឆ្នាំង និង​សកម្មភាព​នានា​ដែល​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ធម្មជាតិ​ផ្សេង​ៗ​និង​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​ជាដើម​។​ល​។​និង​។​ល​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ិត សុធា អតីត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​រាយការណ៍​ពី​សកម្មភាព​គ្រា​ដែល​ឯកឧត្តម​ដឹកនាំ​ស្ថាប័ន​អយ្យការ​នៅ​តុលា​ដំបូង​ខេត្ត​ដូច​ជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​សាលាដំបូង​ខេត្ត​ការ​កសាង​អគារ បំពាក់ ទូរទស្សន៍​ធំ អិ​ល​អ៊ី​ឌី ការ​ដោះស្រាយ​ស្រ​ណុំ​រឿង​ជា​ច្រើន​ករណី ក្នុង​រយៈពេល​ដែល​ឯកឧត្តម​ចូល​កាន់​តំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រយៈពេល ៣ ឆ្នាំ​កន្លង​ទៅ​នេះ​។

គួរ​បញ្ជាក់​ពិធី​នោះ​គឺ​ត្រូវ​បាន​ប្រកាស ឯកឧត្តម ឯក ស៊ុន​រស្មី ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ថ្មី ជំនួសឯកឧត្តម អ៊ិត​សុធា ដែល​ត្រូវ​បាន​ទៅ​កាន់​តំណែង​ជា​អគ្គ​ព្រះរាជអាជ្ញា​រង សាលា​ឧ​ទ្ឋ​រណ៍ ខេត្តបាត់ដំបង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ