ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូ WT ២២​នាក់​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ​រយៈពេល​១​ខែ​ត្រៀម​ស៊ី​ហ្គេ​ម 2023

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេមរៈ​សហព័ន្ធ​តេ​ក្វា​ន់ដូ​បាន​បញ្ជូន គ្រូបង្វឹក មន្ត្រី​បច្ចេកទេស និង​កីឡាករ​-​កីឡា

រាជធានី​ភ្នំពេញ ៖ ខេមរៈ​សហព័ន្ធ​តេ​ក្វា​ន់ដូ​បាន​បញ្ជូន គ្រូបង្វឹក មន្ត្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី​ចំនួន ២២ នាក់ នា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ ទៅ​ហ្វឹកហាត់​បច្ចេកទេស​នៅ​សាធារណរដ្ឋ​កូរ៉េ​រយៈពេល​១​ខែ​ពេញ​ដើម្បី​បង្កើន​សមត្ថភាព បច្ចេកទេស និង​បទ​ពិសោធន៍​បន្ថែម​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា ស៊ី​​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​។

លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ ខេមរៈ​សហព័ន្ធ​តេ​ក្វា​ន់​ដូ តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេមរៈ​សហព័ន្ធ​តេ​ក្វា​ន់​ដូ បាន​មាន​ប្រសាសន៍​ថា គ្រូបង្វឹក មន្ត្រីបច្ចេកទេស និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ​WT​ចំនួន​២២​នាក់​ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមីនា ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣ ដើម្បី​បង្កើន​សមត្ថភាព បច្ចេកទេស និង​បទ​ពិសោធន៍​បន្ថែម ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​​ហ្គេ​ម លើក​ទី​៣២ នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ខែឧសភា ឆ្នាំ​២០២៣​ខាង​មុខ​។

លោក​អគ្គលេខាធិការ​បន្ត​ថា សម្រាប់​ការហ្វឹកហាត់​នេះ​មាន​កីឡាការិនី​រស់នៅ​ក្រៅ ២​រូប​មក​ពី​ប្រទេស​បរាំង និង​អា​មេ​រិ​ក គឺ​កីឡាការិនី ម៉​ម ជូ​លី (​ខ្មែរ​កាត់​បារាំង​) និង​កីឡាការិនី ថិ​ប
កា​សាន់​ទ្រេ​នី​កូ​ល (​ខ្មែរ​កាត់​អា​មេ​រិ​ក​)​។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ចេញ​ទៅ​ហ្វឹកហាត់​លើក​នេះ​ដោយ​មានការ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា SEA GAMES 2023​។ គ្រូបង្វឹក អាជ្ញាកណ្តាល និង​កីឡាករ​-​កីឡាការិនី​ចំនួន ២២ នាក់​រួម​មាន​គ្រូបង្វឹក​១​នាក់ មន្ត្រី​បច្ចេកទេស ២ នាក់ និង​កីឡាករ​-​កីឡាការិនី​១៩ នាក់​ក្នុង​នោះ​កីឡាការិនី​៩​រូប និង​កីឡាករ​១០​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ