ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រឿង​ពាក្យ​សម្តី​មួយ​ឃ្លា​… បុរស​ម្នាក់​ទាញ​ដំបង និង​កាំ​បិ​.​ត​ដេញ​កា​.​ប់​ស្ត្រី​ម្នាក់​ផ្អើល​ភូមិ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ព្រោះតែ​ទំនាស់​ពាក្យ​សម្ដី​រវាង​អ្នក​ជិតខាង ធ្វើ​ឱ្យ​ជនសង្ស័យ​ទាញ​ដំបង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ព្រោះតែ​ទំនាស់​ពាក្យ​សម្ដី​រវាង​អ្នក​ជិតខាង ធ្វើ​ឱ្យ​ជនសង្ស័យ​ទាញ​ដំបង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស ដោយ​មិន​អស់ចិត្ត ជនសង្ស័យ​ក៏​ទាញ​កាំ​បិ​.​ត​ផ្គៀក ដេញ​កា​.​ប់​ជន​រង​គ្រោះ​បន្ថែម​ទៀត ហើយ​ក៏​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣​។

លោក​វរសេនីយ៍ទោ ជ័យ សុ​កា មេបញ្ជាការ​មូលដ្ឋាន​កង​រា​អាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ ហឿ​ង វីត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន​ចាស់ ឃុំ​-​ស្រុក​ស្វាយចេក​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ស៊ុម ម៉ៅ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ ហឿ​ង វីត ថា មាន​ទំនាស់​ពាក្យ​សម្ដី ហើយ​ជនសង្ស័យ​បាន​យក​ដំបង​ឈើ​វា​.​យ បណ្តាល​ជន​រង​គ្រោះ​រង​របួស​ជាំ​កែ​ដៃ​ខាងឆ្វេង និង​ចង្កេះ​ខាងក្រោយ​។ នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​រត់គេច ក៏​ត្រូវ​បាន​ជនសង្ស័យ​យក​កាំ​បិ​.​ត​ផ្គៀក​ដេញ​កា​.​ប់​បន្ថែម​ទៀត តែ​សំណាងល្អ ជន​រង​គ្រោះ​រត់គេច​ផុត កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ នៅ​ភូមិ​បែក​ចាន​ចាស់ ឃុំ​-​ស្រុក​ស្វាយចេក​។

លោក​វរសេនីយ៍ទោ ជ័យ សុ​កា បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហឿ​ង វីត និង​ដកហូត​កាំ​បិ​.​ត​ផ្គៀក​១​ដង​ឈើ នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ភូមិ​បែក​ចាន​ចាស់ ឃុំ​-​ស្រុក​ស្វាយចេក រួច​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ​។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពិតជា​បាន​យក​ដំបង​ឈើ​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ ហើយនឹង​យក​កាំ​បិ​.​ត​ផ្គៀក​ដេញ​កា​.​ប់​ជន​រង​គ្រោះ​ពិតមែន ព្រោះតែ​ខឹង​រឿង​ជេរ​ដល់​ម្តាយ​របស់​គេ​។ ក្រោយ​ពី​សួរនាំ​រួច សមត្ថកិច្ច​បាន​ធ្វើតេស្ត​ជនសង្ស័យ ជា​លទ្ធផល​គឺ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន បន្ទាប់​មក​ជនសង្ស័យ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ