ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែត បានធ្វើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏ប្រទះឃើញក្មេងទំនើង២នាក់ បានជិះម៉ូតូ២គ្រឿងកែច្នៃចម្លែកខុសគេ ដោយមួយគ្រឿងដាក់ស៊ីផ្លេឡានលាន់សូរខ្លាំងៗ និងមួយគ្រឿងទៀតដាក់ស៊ីម៉ាំងធំលាន់សូរប្រែនៗ។ ហើយសមត្ថកិច្ចក៏បានធ្វើការខ្លួនក្មេងទំនើងទាំង២នាក់នោះភ្លាមៗតែម្តង កាលពីនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែក ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យមួយ សង្កាត់-ក្រុងប៉ោយប៉ែត។
![Picture]()
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជាការណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែត បានចេញល្បាត និងធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ព្រមទាំងបទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិ-ឃុំមានសុវត្ថិភាព។
![Picture]()
លោកបានបញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែត បានចេញល្បាត និងពិនិត្យរយៈពេលកន្លះយប់ ក៏បានឃាត់ម៉ូតូចំនួន២គ្រឿងដែលកែច្នៃចម្លែកខុសពីគេ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខ ដែលអាចប្រឈមប៉ះពាល់ដល់អ្នកដទៃគ្រប់ពេល។ ហើយម៉ូតូទាំង២គ្រឿងដែលកែច្នៃចម្លែកខុសគេនេះ ក្នុងនោះ១គ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខបន្ទាយមានជ័យ 1Y.6503 ដែលកែច្នៃដាក់ស៊ីផ្លេឡានឮសូរខ្លាំងៗ និង១គ្រឿងទៀត ម៉ាក MSX ពាក់ស្លាកលេខ បន្ទាយមានជ័យ1N.6669 ដែលកែច្នៃស៊ីម៉ាំងធំលាន់សូរប្រែនតែម្តង។
![Picture]()
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ បានប្រាប់បន្តទៀតថា ក្រោយពេលឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ដែលជិះម៉ូតូ២គ្រឿងកែច្នៃចម្លែកខុសពីគេ ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខនេះ ត្រូវបាននាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើកិច្ចសន្យាណែនាំអោយបញ្ឈប់សកម្មភាពកែច្នៃម៉ូតូខុសបច្ចេកទេស នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ហើយសមត្ថកិច្ចតម្រូវឱ្យក្មេងទំនើងទាំងនោះ ត្រូវដោះអ្វីដែលកែច្នៃលើម៉ូតូចេញដាក់ជាធម្មតាដូចដើមវិញ និងអោយសាច់ញាតិមកធានាយកទៅអប់រំបន្ថែមនៅផ្ទះផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ