ក្រុងព្រះសីហនុ ៖ ព័ត៌មានបឋម មានករណីជម្លោះហិ.ង្សារវាងជនជាតិខ្មែរជាមួយជនជាតិចិន និងជនជាតិវៀតណាម នៅអគារមួយកន្លែងម្តុំអូរសំអាត ក្នុងក្រុងព្រះសីហនុម៉ោងជិត៧យប់ ថ្ងៃ២៦ មីនា ២០២៣នេះ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។

សមត្ថកិច្ចប្រាប់ជាដំណឹងថា បច្ចុប្បន្នគិតត្រឹមម៉ោងជាង៧យប់ថ្ងៃដដែល សមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានភាពជម្លោះហិ.ង្សានេះបានទាំងស្រុងហើយ និងបន្តចាត់ចែងដោះស្រាយតាមនិតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនភាគីទាំងសងខាងខ្មែរចិន និងវៀតណាម សរុបចំនួន១៣នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕





ចែករំលែកព័តមាននេះ