ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ល្វើយ​ៗអ្នកជួល​​ងើយ​មើលលើ​ ឃើញ​​នារី​ម្នាក់​ឈរ​ខាងក្រៅ​បង្កាន់ដៃ​ជាន់​ទី​៣ លុះមួយសន្ទុះ​​​ផ្អើល​​​​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​សង្ស័យ​មាន​ជម្លោះ​ជាមួយ​នឹង​គូស្នេហ៍ ទើប​​​ខូចចិត្ត​គិត​ខ្លី​បាន​​លោ.ត​

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​សង្ស័យ​មាន​ជម្លោះ​ជាមួយ​នឹង​គូស្នេហ៍ ទើប​​​ខូចចិត្ត​គិត​ខ្លី​​​លោ.ត​ពីលើ​អគារ​បន្ទប់​ជួល​កម្ពស់​ជាង​២០​ម៉ែត្រ​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែមីនា​ ឆ្នាំ​២០២៣​ ត្រង់​ចំណុច​អគារ​បន្ទប់​ជួល​កម្ពស់​៧​ជាន់​ក្បែរ​ផ្សារ​ក្រមួន តាម​បណ្ដោយ​ផ្លូវ​១៩៧២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​បុរស​ម្នាក់​ដែល​ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ត្រង់​ចំណុច​កើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​ទើបតែ​មក​ពី​ខាងក្រៅ​បំណង​មក​បន្ទប់​ជួល​របស់​​គាត់​​វិញ​។ លុះដល់​ចំណុច​ដែល​ជិះ​ដល់​ខាង​មុខ​អគារ​បន្ទប់​ជួល​កើតហេតុ ​គាត់​​ក៏​បាន​ជួប​និង​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​អគារ​នោះ​ដែល ហើយ​ពួក​គាត់​ក៏​បាន​ឈប់​និយាយ​គ្នា​លេង​នៅ​ខាង​មុខ​អាគារ​កើតហេតុ​។

តាម​ប្រភព​ដដែលបាន​បន្ត​ថា លុះដល់​វេលា​កើតហេតុ​ ​គាត់​​ក៏​បានឮសម្លេង​ល្វើយ​ៗ​ហើយ​គាត់​ក៏​ព្យាយាម​រក​មើល ពេល​នោះ​គាត់​ក៏​បាន​ងើយ​មើលទៅ​ខាងលើ​ ក៏​ឃើញ​ស្ត្រី​រង​គ្រោះ​កំពុង​ឈរ​នៅ​ខាងក្រៅ​បង្កាន់ដៃ​ជាន់​ទី​៣​នៃ​អាគារ​បន្ទប់​ជួល​កើតហេតុ ។ ខណៈ​ពេល​នោះ​គាត់​ក៏​បាន​ស្រែកសួរ​និង​និយាយ​លួងលោម​នារី​រង​គ្រោះ​ឲ្យ​ចុះ​មក​ខាងក្រោម​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​នារី​រង​គ្រោះ​មិន​និយាយ​ស្ដី​អ្វី​នោះ​ទេ គ្រាន់តែ​ញញឹម​រួច​ក៏​ធ្វើ​សកម្មភាព​លោ.ត​ចុះ​មកក្រោម ចំ​ដំបូល​សំយាប​ស័ង្កសី​នៅ​ជាន់​ទី​១ រួច​ក៏​ធ្លាក់​បន្ត​មាន​កម្ពស់​ពី​ជាន់​ទី​៣​ទៅ​ដី​ជាង​២០​ម៉ែត្រ បណ្ដាល​ឲ្យ​​នារី​​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ចុះ​មក​មើល រួច​ក៏​មាន​ប្អូនស្រី​ជន​រង​គ្រោះ និង​បុរស​ដែល​គេ​ស្គាល់​ថា​ជា​គូរ​ស្នេហ៍​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភព​ពី​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​អាគារ​កើតហេតុ​និង​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ ហ៊ុ​ង អាយុ​២៤​ឆ្នាំ ជា​អ្នក​ដើរ​លក់​បារី​តាម​ហាង ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ជាន់​ទី​៣​នៃ​អាគារ​កើតហេតុ​។ រយៈពេល​កន្លង​មក​មិន​មាន​អ្នក​ណា​ៗ​ដឹង​ថា​ជន​រង​គ្រោះ​មានរឿង​រ៉ាវ​បញ្ហា​អ្វីខ្លះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​នោះ​ជន​រង​គ្រោះ​បាន​មាន​ជម្លោះ​ជាមួយ​បុរស​ជា​គូ​ស្នេហ៍​។ តែ​លុះដល់​ថ្ងៃ​កើតហេតុ​មិនដឹង​ថា​ជន​រង​គ្រោះ​មានរឿង​រ៉ាវ​អ្វី​នោះ​ទេ​បានជា​ដាច់​ចិត្ត​គិត​ខ្លី​យ៉ាង​ដូច្នេះ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​របស់​គ្លីនិក​ឯកជន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ដឹក​យក​ជន​រង​គ្រោះ​ទៅ​ធ្វើការ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្ដង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ