គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដាក់ឲ្យសាកល្បងប្រើកម្មវិធី ChatGPT ក្នុងពិពរណ៍ទិវាជាតិលើកទី១ នៅកោះពេជ្រ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមគោរពអញ្ជើញបងប្អូនទាំងអស់ មកចូលរួមទស្សនាការតាំងបង្ហាញនេះ ដោយផ្ទាល់ និងសាកល្បងប្រើប្រាស់ ChatGPT នៅទីតាំងពិពរណ៍ ហើយក្រុមការងារ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងបង្ហាញ ព្រមទាំងពន្យល់អំពីការប្រើប្រាស់ដោយលម្អិត ។
ការតាំងបង្ហាញនឹងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ A B ក្នុងកម្មវិធីទិវាជាតិលើកទី១ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានដាក់តាំងបង្ហាញ ChatGPT របស់ខ្លួន ដែលជាបច្ចេកវិទ្យាថ្មី ប្រើដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា ។
សូមបញ្ជាក់ថា ChatGPT ជាប្រព័ន្ធបញ្ញាស្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន Open AI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមរិក និងប្រកាសដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២។ ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស។
ChatGPT ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃ ដូចជា ការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍន៍ឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា ៕
ចែករំលែកព័តមាននេះ