ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ជឿ ល្បែង​ជល់​មាន់​អត់​មានច្បាប់​ទេ !

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ សង្វៀន​ជល់​មាន់​មួយ​កន្លែង​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ដែល​បិទ​ចោល​រាប់​ឆ្នាំ បាន​ចាប់​បើក​លេង​ហើយ កាលពី​

ខេត្តព្រៃវែង ៖ សង្វៀន​ជល់​មាន់​មួយ​កន្លែង​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ដែល​បិទ​ចោល​រាប់​ឆ្នាំ បាន​ចាប់​បើក​លេង​ហើយ កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៧ ដោយ​មាន​បើក​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ក្រោយ​ពី​ចាប់​បើក​លេង​បាន​ប៉ុន្មាន​ម៉ោង នៅ​ថ្ងៃ​ទី​មួយ​នោះ ស្រាប់តែ​មានការ​ប៉ះទង្គិច​គ្នា​មួយ​កើតឡើង​រវាង​ភាគី​ខាង​ម្ចាស់​សង្វៀន ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ទៅ​សួរនាំ​រឿង​ច្បាប់ទម្លាប់​នោះ​។

សង្វៀ​ង​ជល់​មាន់​ដែល​គេ ទើបតែ​បើក​លេង​នេះ មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​កាស៊ីណូ​មួយ​កន្លែង​ដែល​គេ​បិទទ្វារ​ចោល​យូរ​មក​ហើយ នៅ​ចំណុច​ភូមិ​ប្រោះស្វា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ពី​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ហើយ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​សង្វៀន​នោះ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​នេះ​មានឈ្មោះ ម៉ា​ប់​។

លោក សុខ ច័ន្ទ​ឬ​ទ្ធី នាយ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដែល​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ចុះ​ទៅ​ក្នុង​សង្វៀន​ជល់​មាន់​ខាងលើ​នោះ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា លោក​ទទួល​បាន​បទបញ្ជា​ពី​លោក​អធិការ​ស្រុក ឱ្យ​ចុះ​ទៅ​សួរនាំ​ម្ចាស់​សង្វៀន​នោះ តើ​គេ​បើក​លេង​នេះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ឬទេ? គឺ​មិន​បាន​ចុះ​ទៅ​កូ​សកៀរ​រក​លាភសក្ការៈ​អ្វី​ទេ ? ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​ថៅកែ​ជា​ម្ចាស់​សង្វៀន សួរនាំ​រក​ច្បាប់ទម្លាប់​នោះ គេ​បែ​ជា​មិន​ព្រមយក​ច្បាប់​មក​បង្ហាញ ហើយ​គិតតែ​ឡូឡា និង​បញ្ជា​ឱ្យ​កូនចៅ​គេ​ដែល​កាង​នៅ​ទីនោះ ដេញ​លោក និង​កូនចៅ​ចេញ ថែម​ទាំង​គំរាម​រក​វាយ និង​រក​បាញ់​លោក​ចោល​ទៀត ដែល​ទ​ង្វើ​នេះ​លោក​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​ប្រមាថ​ដល់​រូប​លោក​នោះ​ទេ គឺ​ថែម​ទាំង​ប្រមាថ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ថែម​ទៀត​ផង​។

នៅ​ពេល​មានការ​ប្រទាំង​ប្រ​ទឹះ​គ្នា​នោះ​ដែរ បុរស​ម្នាក់​ឈ្មោះ ផល ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​ជួយ​សម្របសម្រួល​នៅ​ក្នុង​សង្វៀន​ជល់​មាន់​នោះ បាន​ប្រាប់​ទៅ​សមត្ថកិច្ច និង​ក្រុម​អ្នក​សារព័ត៌មាន​ថា សង្វៀន​ជល់​មាន់​នេះ​គេ​មានច្បាប់​អស់ហើយ ហើយ​បើ​ចង់​ដឹង​ទៅ​សួរ​អភិបាលខេត្ត និង​លោកស្នងការ​ខេត្តព្រៃវែង​ទៅ​ដឹង​ហើយ​។