អាមេរិកវា.យប្រហារលើក្រុមស្និទ្ធអ៊ីរ៉ង់នៅស៊ីរីស្លា.ប់១៩នាក់
ប្រទេសស៊ីរី-អាមេរិក ៖ អង្គការក្រៅរដ្ឋាភិបាលមួយគូសបញ្ជាក់កាលពីថ្ងៃទី២៥ មីនាថា តុល្យការនៃ
ប្រទេសស៊ីរី-អាមេរិក ៖ អង្គការក្រៅរដ្ឋាភិបាលមួយគូសបញ្ជាក់កាលពីថ្ងៃទី២៥ មីនាថា តុល្យការនៃ
ប្រទេសស៊ីរី-អាមេរិក ៖ អង្គការក្រៅរដ្ឋាភិបាលមួយគូសបញ្ជាក់កាលពីថ្ងៃទី២៥ មីនាថា តុល្យការនៃការវា.យប្រហារតាមអាកាសរបស់អាមេរិក សំដៅលើបណ្ដាក្រុមស្និទ្ធអ៊ីរ៉ង់នៅស៊ីរី ជាការតបតចំពោះការវា.យប្រហារដោយដ្រូនមួយ បណ្ដាលឲ្យជនជាតិអាមេរិកម្នាក់ស្លា.ប់និង៦នាក់រងរបួស បណ្ដាលឲ្យមនុស្សស្លា.ប់ដល់ទៅ១៩នាក់។
សហរដ្ឋអាមេរិកអះអាងថា មិនស្វែងរកជម្លោះមួយជាមួយអ៊ីរ៉ង់ឡើយ។ តុល្យការលើកមុនរាយការណ៍ដោយអង្គការសិទ្ធិមនុស្សស៊ីរីOSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសរៀបរាប់ពីមនុស្សស្លា.ប់១៤នាក់ ក្នុងការវា.យប្រហារតាមអាកាសទាំងនោះ របស់អាមេរិក កាលពីយប់ថ្ងៃទី២៣មក២៤មីនា នៅភាគខាងកើតស៊ីរីជាប្រទេសមានសង្គ្រាមចាប់តាំងពីឆ្នាំ២០១១មក។
ក្រុងវ៉ាស៊ីនតោននិយាយថា បានធ្វើការវា.យប្រហារទាំងនេះ ក្រោយការវា.យប្រហាររបស់ដ្រូនមួយ មានប្រភពពីអ៊ីរ៉ង់ប្រឆាំងមូលដ្ឋានយោធាមួយរបស់កងកម្លាំងចម្រុះអន្តរជាតិនាំមុខដោយអាមេរិក នៅជិតក្រុងហាស់សាកេភាគឦសានស៊ីរី បណ្ដាលឲ្យបុគ្គលិកអណ្ដែតអាមេរិកម្នាក់ស្លា.ប់ ទាហានអាមេរិក៥នាក់ និងបុគ្កលិកអណ្ដែតមា្នក់់រងរបួស។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោកLLOYD AUSTINថ្លែងថា លោកបានបញ្ជាតាមការណែនាំរបស់ប្រធានាធិបតីលោកចូ បៃដិន ឲ្យធ្វើការវា.យប្រហារតាមអាកាសតម្រង់គោលដៅច្បាស់ ប្រឆាំងបណ្ដាទីតាំងប្រើប្រាស់ដោយបណ្ដាក្រុម ជិតដិតជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៥ មីនា ក្រសួងការបរទេសស៊ីរី បានបរិហារពីការភូតកុហករបស់អាមេរិក ពីទីតាំងវា.យប្រហារដោយនិយាយថា សម្រាប់ក្រុងដាម៉ាស់យល់ថា នោះគ្រាន់ជាការប៉ុនប៉ងមួយសម្រាប់បិទបាំងអំពើឈ្លានពានរបស់ខ្លួន និងជាការរំលោ.ភជាក់ស្ដែងលើអធិបតេយ្យភាពស៊ីរី។ អង្គការសិទ្ធិមនុស្សស៊ីរី OSDH គូសបញ្ជាក់នាថ្ងៃទី២៥ មីនាថា មនុស្ស១៩នាក់បានត្រូវស្លា.ប់ ក្នុងការវា.យប្រហារទាំងនេះរបស់អាមេរិក ក្នុងនោះមានទាហានស៊ីរី៣នាក់ និងសមាជិក១៦នាក់នៃកងកម្លាំងស្និទ្ធិអ៊ីរ៉ង់៕
ចែករំលែកព័តមាននេះ