ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះកំបុតត្បូង​​វា.យប្រហារ​អា​មេ​រិ​ក ​ស្លា.ប់​យ៉ាងតិច​២៥​នាក់​ និង​បំផ្លាញ​ធ្ងន់ធ្ងរ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តុល្យការ​នៅ​បន្ត​កើន​ខ្ពស់​ខណៈ​មក​ទល់​ពេល​នេះ មនុស្ស យ៉ាងតិច​២៥​នាក់​ស្លា.ប់​

សហរដ្ឋអាមេរិក ៖ តុល្យការ​នៅ​បន្ត​កើន​ខ្ពស់​ ខណៈ​មក​ទល់​ពេល​នេះ មនុស្ស​យ៉ាងតិច​២៥​នាក់​ស្លា.ប់​ក្រោយ​ការ​វា.យប្រហារ​នៃ​ព្យុះកំបុតត្បូង​មួយ​និង​ព្យុះ​នានា នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​ភាគ​ខាងត្បូង​សហ​រដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​២៤​ មីនា​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ​មីនា​ របស់​អភិបាល​រដ្ឋ​នោះ​។

អភិបាល​រដ្ឋ​មី​ស៊ី​ស៊ី​ពី​ លោក​TATE REEVES ថ្លែង​តាម​TWITTER​ថា នោះ​ជា​សោកនាដកម្ម​មួយ ដោយ​លោក​លើក​ឡើង​ពី​ការ​ខូចខាត​យ៉ាង​មហាសាល ក្រោយ​ការ​វា.យប្រហារ​ដោយ​ព្យុះកំបុតត្បូង​លើ​រដ្ឋ​លោក ក្នុង​ចម្ងាយ​ដល់​ជាង​១៥០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​លិចទៅ​ភាគ​ខាងកើត​។ ការ​បាត់បង់​និង​ខូចខាត​កើត​មាន​គ្រប់កន្លែង​ទាំងអស់​តាម​គន្លង​នៃ​ការ​វា.យប្រហារ​ដោយ​ព្យុះកំបុតត្បូង​។

តាម​ផ្នែក​សង្គ្រោះ​បន្ទាន់​រដ្ឋ​មី​ស៊ី​ស៊ី​ពី​ថា តុល្យការ​មក​ទល់​ពេល​នេះ ចំនួន​អ្នក​ស្លា.ប់មាន​២៥​នាក់​និង​ច្រើន​សិប​នាក់​រង​របួស​។ ចំណែក​មនុស្ស​៤​នាក់​ដែល​បា.ត់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​។ បណ្ដា​ក្រុម​ជួ​យស​ង្គ្រោះ​បន្ត​តាម​រក​ជន​រង​គ្រោះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន​ លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ​មីនា​ តាម​សេចក្ដី​ប្រកាស​មួយ ពី​បណ្ដា​រូបភាព​ដ៏​ក្ដុកក្ដួល​ដោយ​លោក​គូសបញ្ជាក់​ថា រដ្ឋ​សហព័ន្ធ​នឹង​ធ្វើ​អ្វី​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​រដ្ឋ​នោះ​ទោះជា​ចាំបាច់​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុណ្ណា​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ