ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! កសិករ​ម្នាក់​កា​.​ប់​ដើមឈើ​ខុស​បច្ចេក​ទេស ធ្វើ​ឱ្យ​បាក់​រលំ​សង្កត់​លើ​ខ្លួនឯង​ក្នុង​ចម្ការ

1 ឆ្នាំ មុន
  • ព្រះវិហារ

មាន​កសិករ​ម្នាក់​បាន​បាត់បង់​អាយុជីវិត​នៅ​ក្នុង​ចម្ការ ដោយសារ​ការ​កា​.​ប់​ដើមឈើ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ដើមឈើ​នោះ​បាក់​រលំ​សង្កត់ពីលើ​ខ្លួនឯង

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា មាន​កសិករ​ម្នាក់​បាន​បាត់បង់​អាយុជីវិត​នៅ​ក្នុង​ចម្ការ ដោយសារ​ការ​កា​.​ប់​ដើមឈើ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ដើមឈើ​នោះ​បាក់​រលំ​សង្កត់ពីលើ​ខ្លួនឯង​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ធ្នាំ​២០២៣ នៅ​ចំណុច​អន្លង់​គោល ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្លក ឃុំ​ស្ដៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ លឹ​ម យឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​តា​សែង​ជើង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សង្គម​ថ្មី ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​មនុស្ស​ស្លា​.​ប់​នៅ​ក្នុង​ចម្ការ​។ ដោយ​មូលហេតុ​ដំបូង ជន​រង​គ្រោះ​បាន​កាត់​ដើម​ពង្រ ហើយ​ក៏​រលំ​ទាក់​ជាមួយនឹង​ដើម​តា​ឡា​ត់ ដែល​កំពុង​ពុក​គុល ធ្វើ​ឱ្យ​ដើមឈើ​ទាំង​២ ដើម​នោះ ដួល​រលំ​សង្កត់ពីលើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លា​.​ប់​តែ​ម្តង នៅ​ចំណុច​អន្លង់​គោល ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ត្រពាំង​ធ្លក ឃុំ​ស្ដៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ដៅ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត រួម​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ​ផង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកស​.​ព​ជន​រង​គ្រោះ ជា​លទ្ធផល គឺ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដែល​ត្រូវ​ដើមឈើ​សង្កត់​លើ​ដូច​ជា ៖ បែកក្បាល​, បាក់​ចង្កេះ និង​បាក់ជើង ដែល​ស្នាម​របួស​ទាំង​អស់នោះ ប៉ះ​ចំ​សុទ្ធតែ​កន្លែង​សំខាន់ ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​អាយុជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

បន្ទាប់​ពី​គណៈកម្មការ​ពិនិត្យ​រួចរាល់​ហើយ សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​វិញ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ