ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចៀន​ផ្តាច់និស្ស័យ​ស្នេហ៍​វ័យ​ចំណាស់​…! ឲ្យ​ប្តី​ហើយ ទៅ​តាម​ទារ​យក​មក​វិញ ផ្អើល​ទាំង​ព្រឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ បាន​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​តប់​គ្នា បណ្តាល​ឲ្យ​ភាគី​ខាង​ប្រពន្ធ​មាន​របួស​ស្នាម ចំណែក​ភាគី​ខាង​ប្តី​វិញ ត្រូវ​បាន

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អតីត​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ បាន​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​តប់​គ្នា បណ្តាល​ឲ្យ​ភាគី​ខាង​ប្រពន្ធ​មាន​របួស​ស្នាម ចំណែក​ភាគី​ខាង​ប្តី​វិញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ពោធិ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ជា​អតីត​ប្តី​ខាងលើ​មានឈ្មោះ ហ៊ឹ​ម សំ​អឿ​ន អាយុ​៥៤​ឆ្នាំ រីឯ​អតីត​ប្រពន្ធ​ឈ្មោះ មុំ រ៉ា អាយុ​៥៤​ឆ្នាំ​ដូច​គ្នា និង​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ត្រូវ​បាន​សាក្សី​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ភាគី​ខាង​ប្រពន្ធ​ដែល​មានឈ្មោះ មុំ រ៉ា បាន​ជិះ​រថយន្ត​ទៅ​ស្ទាក់​ទារ​លុយ​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក និង​ចិញ្ចៀន​ផ្លា​ក​ទី​ន​១​វង់​ពី​បុរស​ដែល​ជា​អតីត​ប្តី​។ ខណៈ​ពេល​នោះ​ដែរ ក៏​កើត​មាន​ជម្លោះ​ជាមួយនឹង​គ្នា ទើប​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​វា​.​យ​តប់​ទៅ​លើ​អតីត​ប្រពន្ធ ចំ​កណ្តាល​មុខ​ចំនួន​៤​ដៃ ធ្វើ​ឱ្យ​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​។

សាក្សី​ខាងលើ​បន្ត​ថា កាលពី​កន្លង​ទៅ ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​ផ្តាច់និស្ស័យ​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ តែ​ថ្ងៃមួយ​បុរស​ជា​អតីត​ប្តី​បាន​ចាប់ផ្តើម​សាង​អនាគត​ថ្មី​ជាមួយ​ប្រពន្ធ​ក្រោយ​មួយទៀត ទើប​ធ្វើ​ឱ្យ​ប្រពន្ធ​មុន​មានចិត្ត​ចង់ទៅ​ទាមទារ​យក​ចិញ្ចៀន​ផ្លា​ក​ទី​ន​១​វង់ និង​ប្រាក់​៥០០​ដុល្លារ ជា​កេរ្តិ៍​ដែល​ភាគី​ទាំង​ពីរ​បាន​ផ្តាច់​និ​ស័​យ​ស្នេហ៍ ពេល​លែងលះ​គ្នា​ជា​ប្តី​ប្រពន្ធ​នោះ​។

តាម​សាក្សី​ខាងលើ​បន្ត​ទៀត​ថា ចិញ្ចៀន​ផ្លា​ក​១​វង់​នោះ​ទៀត​សោ​ធ គឺជា​ចិញ្ចៀន​របស់​កូនស្រី​ឈ្មោះ ស៊ឹ​ម ស្រី​ណា​ក់ ដែល​មានចិត្ត​អាណិតអាសូរ​ឪពុក​ម្តាយ​ឈ្លោះ​គ្នា ព្រោះតែ​ចង់​ផ្តាច់និស្ស័យ​ស្នេហ៍​ជា​ប្តី​ប្រពន្ធ សុខចិត្ត​លះបង់​ឲ្យ​ម្តាយ​ខ្ចី ប្រគល់​ជូន​ទៅ​លោកឪពុក ដើម្បី​បញ្ចប់​វិវាទ​ក្នុង​គ្រួសារ «​លែងលះ​គ្នា​» ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ជា​ចុង​ក្រោយ ចិញ្ចៀន​ផ្តាច់និស្ស័យ​ស្នេហ៍​នោះ បាន​ក្លាយទៅជា​ជម្លោះ​យ៉ាង​ក្តៅ​គគុក ធ្វើ​ឲ្យ​អតីត​ប្តី​ដាល់​អតីត​ប្រពន្ធ​ចំនួន​៤​ដៃ បណ្តាល​ឱ្យ​រង​របួស​ស្នាម រហូត​នាំ​ចូល​មន្ទីរពេទ្យ ចំណែកឯ​អតីត​ប្តី​វិញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ព្រោះតែ​ការ​ស្ទាក់​ទាមទារ​ចង់បាន​ចិញ្ចៀន​ផ្តាច់និស្ស័យ​ស្នេហ៍​វ័យ​ចំណាស់​មក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ