ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់រត់ប្រសាចបាតជើងសព្រាតចូលព្រៃអស់ បន្សល់ទុក អាគក៥ក្បាល និងម៉ូតូ១៤គ្រឿង

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត ខេត្តកំពត​បាន​ឆ្ម​.​ក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​«​ជ.ល់​មាន់​»​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ មួយ​កន្លែង​នៅ​ចំណុច​ដី​ទំនេរ ក្រោម​ដើមកា​ស្យា​ខាងកើត​អតីត​ព្រ​លាន​យន្តហោះ ស្ថិត​នៅ​ភូមិ​អូរ​តូច…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត ខេត្តកំពត​បាន​ឆ្ម​.​ក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​«​ជ.ល់​មាន់​»​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ មួយ​កន្លែង​នៅ​ចំណុច​ដី​ទំនេរ ក្រោម​ដើមកា​ស្យា​ខាងកើត​អតីត​ព្រ​លាន​យន្តហោះ ស្ថិត​នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។

កិច្ច​បង្ក្រាប​នោះ ម្ចាស់​ទីតាំង និង​អ្នកលេង​ល្បែងស៊ីសង​ជល់​មាន់​ដោយ​ខុសច្បាប់ បាន​នាំ​គ្នា​រត់​ប្រ​សេក​ប្រសាច​បាតជើង​ស​ព្រាត​គេចខ្លួន​ចូល​ព្រៃ​បាត់ ចោល​មាន់​៥​ក្បាល និង​ម៉ូតូ​១៤​គ្រឿង ដែល​វត្ថុ​តាង​ទាំង​អស់នោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ទទួលយក​ការ​អប់រំ និង​ដុះក្អែល​ឲ្យ​ឈប់​ប្រព្រឹត្ត​បទល្មើស​ល្បែងស៊ីសង​«​ជល់​មាន់​»​ខុសច្បាប់​តទៅ​ទៀត​។

ថ្ងៃក្រោយ​នៅ​តែ​មិន​រាងចាល​ទេ សមត្ថកិច្ច និង​អនុវត្ត​តាម​ច្បាប់​ល្បែងស៊ីសង​នោះ​ហើយ ដូច្នោះ​សុំ​កុំ​រាង​ទៀត​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ