ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរបាលចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជាង២០០ខ្នងនៅស្រុកថ្មពួក និងស្រុកស្វាយចេក

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែមីនា​នេះ បាន​បន្ត​បញ្ជូន​កម្លាំង​នគរបាល​នគរបាល​ជា​ច្រើន​នាក់​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​កម្លាំងយោធា​ចុះ​ទៅ​ជួយ​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាក់​រលំ…

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែមីនា​នេះ បាន​បន្ត​បញ្ជូន​កម្លាំង​នគរបាល​នគរបាល​ជា​ច្រើន​នាក់​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​កម្លាំងយោធា​ចុះ​ទៅ​ជួយ​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាក់​រលំ ប៉ើង​ដំបូល​អស់​ជា​ច្រើន​ខ្នង ក្រោយ​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ធំ​មួយ​មេ កាលពី​យប់​ម្សិលមិញ​។

លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រៈ ស្នងការ​រង​ផែន​សេនាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​ថា ស្រុក​ចំនួន​០២ ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​មាន​១-​ស្រុក​ថ្មពួក​១៩៣​ខ្នង លើ​៣​ឃុំ ឃុំ​គំរូ ៣៦​ខ្នង​, ឃុំ​ថ្មពួក ៥៩​ខ្នង ,​ឃុំ​ភូមិ​ថ្មី​:៩៨​ខ្នង​។ ២-​ស្រុក​ស្វាយចេក ៩​ខ្នង លើ​១​ឃុំ ឃុំ​ទ្រាស​០៩​ខ្នង សរុប​ស្មើ ២១២​ផ្ទះ​។

ទន្ទឹម​គ្នា​នេះ លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ក៏​បាន ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន កម្លាំង​ប៉ុស្តិ៍​ត្រូវ​ពង្រឹង កិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​មូលដ្ឋាន​ឲ្យ​បាន​ល្អ និង​បាន​ជម្រុញ​ដល់​កម្លាំង​ទាំងអស់​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូ​លា​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស គឺ​ការ​យាមល្បាត​ប្រចាំការ សម្រាប់​ត្រៀមចាំ​ចុះ​ជួយ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​ផ្សេង​ៗ ដូច​ជា​គ្រោះ​ធម្មជាតិ អគ្គិភ័យ និង​ការ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ