ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ២នាក់ មុខសញ្ញាលួចម៉ូតូក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​លូ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​លូ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ចំនួន​០៤​ករណី​។​នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ផ្សាយ​មុន​នេះ​។

ករណី​ទី​១ ៖ ករណី​យក​ដែក​សំប៉ែត​ចុង​ស្រួច​រាង​អក្សរ​T ធ្វើ​សកម្មភាព​កាច់​បំបែក​សោ​កុងតាក់​ម៉ូតូ​លួច​យក​ម៉ូតូ ម៉ាក​ហុងដា ZOOMERX ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ ១O-៥៦៧៧ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​តូច​លក់ដូរ ផ្លូវជាតិ​លេខ​៦ ក្រុម​០៥ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០២:៣០​នាទី​ទៀប​ភ្លឺ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សឹង សិរី​រតនា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ករណី​ទី​២ ៖ ករណី​គាស់​សោ​ទ្វារ​បន្ទប់​ជួល​ចូល​លួច​ម៉ូតូ​ចំនួន​០៣​គ្រឿង ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៤ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០២:៤៥ នាទី​ទៀប​ភ្លឺ​។

១- ជន​រង​គ្រោះ​ឈ្មោះ ណ​ន់ សំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ​។ សម្ភារៈ​បាត់បង់​៖​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ​កំពង់​ឆ្នាំ​L-០៨៨៧​។

២- ជន​រង​គ្រោះ​ឈ្មោះ ចាន់ ណូ​រ៉​ង់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ​។ សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ សៀមរាប ១AG-១៣៩០​។

៣-​ជន​រង​គ្រោះ​ឈ្មោះ សាក់ សំណាង ភេទ ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ​។ សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង​១H-៩៥៩៥​។

ករណី​ទី​៣៖ ករណី​យក​ដែក​សំប៉ែត​ចុង​ស្រួច​រាង​អក្សរ​T ធ្វើ​សកម្មភាព​កាច់​បំបែក​សោ​កុងតាក់​ម៉ូតូ​លួច​យក​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ មិន​ចាំ​ពាក់​ផ្លា​ក​លេខ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​កំពង់ដ​ពោង​លឿង ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣:៣០​នាទី ទៀប​ភ្លឺ​។

ករណី​ទី​៤៖ ករណី​យក​ដែក​សំប៉ែត​ចុង​ស្រួច​រាង​អក្សរ​T ធ្វើ​សកម្មភាព​កាច់​បំបែក​សោ​កុងតាក់​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១GZ-៦២២៩ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល​មាន​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ម៉ោង​ប្រហែល ០២:៣០​នាទី​។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖១- ឈ្មោះ អាន ប៊ុ​ន​ធុ​ច ភេទ ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។២- ឈ្មោះ ជា ណា​រ័​ត្ន ហៅ​ពៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស សេរី​ឆ្នាំ ២០១៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១AC-២៣៦០, ដែក​ចុង​ស្រួច​សម្រាប់​កាច់​សោ​កុងតាក់​ម៉ូតូ ចំនួន​០២​ដើម​, សោ​ខ្សៀរ​រាង​អក្ស​រអិល​(L) មួយ​ចំនួន​, វ៉ា​លី ម៉ាក​Saint ពណ៌ ទឹកប្រាក់ ចំនួន​០១, ផ្លា​ក​លេខ​ម៉ូតូ ចំនួន​០៣ (​ផ្លា​ក​លេខ​សៀមរាប​១S-៦០៩៦, ផ្លា​ក​លេខ​ភ្នំពេញ ១GZ-៦២២៩, ផ្លា​ក​លេខ​កំពង់ស្ពឺ​១C-១៣៣៦), ដាវ​កែ​ច្នៃ ពណ៌ ស ចំនួន​០១​ដើម​, ឧបករណ៍​សំរាប់​ដោះ និង​កឹ​ប​ផ្លា​ក​លេខ​ម៉ូតូ​មួយ​ចំនួន​, ឧបករណ៍​កែ​ច្នៃ​សំរាប់​កាច់​បំបែក​គ្រាប់​សោ​រក​ម៉ូតូ​មួយ​ចំនួន​, ម៉ូ​ទ័​រ​សំរាប់​កាត់​ដែក ចំនួន​០១​គ្រឿង​, កន្ត្រៃ​សំរាប់​កាត់​ដែក ចំនួន​០១ និង​ពូថៅ ចំនួន​០១​ដើម​, គ្រឿងបន្លាស់​ម៉ូតូ មួយ​ចំនួន​, ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

285You and 284 others

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ