ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វា.យប្រហារ​នៅ​ស៊ី​រី​ ក្រោយ​ការ​ស្លា.ប់​ជនជាតិ​ខ្លួន​ម្នាក់

1 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​អា​មេ​រិ​ក ៖ បុគ្គលិក​អណ្ដែត​អា​មេ​រិ​កម្នា​ក់បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៣​ មីនា​ នៅ​ស៊ី​រី

ប្រទេស​ស៊ី​រី​-​អា​មេ​រិ​ក ៖ បុគ្គលិក​អណ្ដែត​អា​មេ​រិ​កម្នា​ក់បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៣​ មីនា​ នៅ​ស៊ី​រី ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន​១​គ្រឿង ដែល​ក៏​បណ្ដាល​ឲ្យ​ទាហាន​អា​មេ​រិ​ក​៥​នាក់​និង​បុគ្គលិក​អណ្ដែត​ម្នាក់​រង​របួស​ផង​ដែរ​។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​កាលពី​យប់​ថ្ងៃ​ទី​២៣​មីនា​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ក៏​និយាយ​ដែរ​ថា បាន​ធ្វើការ​វា.យប្រហារ​តាម​អាកាស​ជា​ការ​សងសឹក​វិញ​នៅ​ភាគ​ខាងកើត​ស៊ី​រី​។

ផ្នែក​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​ចាត់​ទុក​ថា​ដ្រូ​ន​នេះ​មាន​ប្រភព​មក​ពី​អ៊ី​រ៉​ង់​។ ការ​វា.យប្រហារ​ដោយ​ដ្រូ​ន​នោះ​កើត​មាន​នា​វេលា​ម៉ោង​១៣​និង​៣៨​នាទី​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២៣​ មីនា ប្រឆាំង​ទីតាំង​មួយ​ជា​មូល​ដា្ឋ​ន​កងទ័ព​អា​មេ​រិ​ក​នៅ​ស៊ី​រី​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​LLOYD AUSTIN ថ្លែង​ថា ខ្ញុំ​អនុញ្ញាត​ឲ្យ​កងកម្លាំង​នៃ​ទីបញ្ជា​ការ​កណ្ដាល​កងទ័ព​អា​មេ​រិ​ក ធ្វើការ​វា.យប្រហារ​តាម​អាកាស​នា​យប់​ថ្ងៃ​នោះ នៅ​ភាគ​ខាងកើត​ស៊ី​រី​ប្រឆាំង​បណ្ដា​ទីតាំង​ដែល​ប្រើ​ដោយ​បណ្ដា​ក្រុម​ជិត​ស្និទ្ធ​ជាមួយ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​។

លោក​ថា​ការ​វា.យប្រហារ​តាម​អាកាស​នេះ​ជា​ការ​សងសឹក ចំ​ពោះះ​ការ​វា.យប្រហារ​នា​ពេល​នេះ ព្រមទាំង​ការ​វា.យប្រហារ​នា​ពេល​ថ្មី​ៗ​មួយ​ចំនួន ប្រឆាំង​កងកម្លាំង​ចម្រុះ​នៅ​ស៊ី​រី ដោយ​បណ្ដា​ក្រុម​ស្និទ្ធ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​។

ទាហាន​អា​មេ​រិ​ក​ច្រើន​រយ​នាក់​ស្ថិត​នៅ​ស៊ី​រី ក្នុង​ផ្ទៃ​ក្រុមចម្រុះ​ដែល​ប្រយុទ្ធ​ប្រឆាំង​មនុស្ស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​នៅ​សេសសល់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ