ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រុ​ស្ស៊ី​កំពុង​ខ្វះ​គ្រាប់​មី​ស៊ី​លបា.ញ់​ត្រង់​ចំៗគោល​ដៅ​មែនឬ?

8 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទូរទស្សន៍​EURO NEWS​ចុះ​ថ្ងៃ​ទី​២៣ ​មីនា​ថា វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ISW

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទូរទស្សន៍​EURO NEWS​ចុះ​ថ្ងៃ​ទី​២៣ ​មីនា​ថា វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ISW មា​នទី​តាំងនៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​លើក​ជា​សំនួ​រថា តើ​រុ​ស្ស៊ី​កំពុង​តែ​ខ្វះ​គ្រាប់​មី​ស៊ី​លបា.ញ់​ត្រង់​ចំ​ៗ​គោលដៅ​មែន​ឬ?

ISW​គូសបញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ កងទ័ព​រុ​ស្ស៊ី​បាន​វា.យប្រហារ​មាន​កម្រិត​ដោយ​ប្រើ​ដ្រូ​ន​ និង​មី​ស៊ី​ល​នៅ​អ៊ុយ​ក្រែ​ន​។ កងទ័ព​រុ​ស្ស៊ី​បាន​វា.យប្រហារ​ខ្លាំងក្លា​បំផុត​និង​ដោយ​ទ្រង់ទ្រាយ​ធំ ក្នុង​ឱកាស​នៃ​យុទ្ធនាការ​វា.យប្រហារ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២២ តែ​ពេល​នេះ​ហាក់​ប​ន្ទូ​រ​ដៃ ដែល​នាំ​ឲ្យ​គេ​គិត​ថា​កងទ័ព​នោះ​កំពុង​តែ​ខ្វះ​គ្រាប់​មី​ស៊ី​លបា.ញ់​ត្រង់​គោលដៅ និង​ពុំ​មាន​គ្រាប់​ចាំបាច់​សម្រាប់​រក្សា​យុទ្ធនាការ​វា.យប្រហារ​ខ្លាំងក្លា​ដូច​កាលពីមុន​ទៀត​។

ISW​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា សង្វា​ក់​នៃ​ប្រតិបត្តិការ​យោធា​រុ​ស្ស៊ី​​នៅ​ជុំវិញ​ក្រុង​បាក់​មូ​ត ហាក់​មិនសូវ​ខ្លាំង​និង​ចុះ​ថយ ខណៈ​របាយការណ៍​នានា​របស់​ពួក​ខាងលិច ផ្ដោត​លើ​សេណា​រី​យ៉ូ ដែល​រួម​មានការ​វាយលុក​របស់​រុ​ស្ស៊ី​ សំដៅ​ទៅ​កាន់​ទិស​ដៅ​ដទៃ​ៗ​ទៀត​។ តាម​ផ្នែក​ចារកម្ម​យោធា​អង់គ្លេស​ថា ការ​វាយលុក​លើ​ទីក្រុង​នោះ​អាច​បន្ធូរ​ដៃ ដោយ​កងទ័ព​រុ​ស្ស៊ី​បញ្ជូន​បណ្ដា​កងឯកភាព​យោធា​ទៅ​កាន់​ទិស​ដៅ​ដទៃ​ៗ​ទៀត​។

កង​ទ័ព​រុ​ស្ស៊ី​​បច្ចុប្បន្ន បង្កើន​សង្វា​ក់​នៃ​ប្រតិបត្តិការ​វា.យលុក​ជុំវិញ​ក្រុង​អា​ហ្វ​ឌី​អ៊ី​វ​កា ក្នុង​គោលបំណង​ឡោម​ព័ទ្ធ​ទីក្រុង​នោះ​ពី​ទិស​ខាងជើង​និង​ខាងត្បូង ជា​ការ​ផ្លាស់​ប្ដូរ​តាក់​ទិ​ក​ដែល​បន្ធូរ​ដៃ​សិន​ប្រតិបត្តិការ​ដែល​កំពុង​ធ្វើ​នៅ​បាក់​មូ​ត​និង​ការ​វា.យលុក​លើ​ក្រុង​វូ​ហ៊ី​អ៊ី​ដា​។

ISW​បន្ត​ថា បណ្ដា​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី​​ដែល​អាច​ធ្វើ​សំដៅ​គោលដៅ​ថ្មី​ៗ អាច​ប្រហែលជា​ទទួល​បាន​លទ្ធផល​តិចតួច ខណៈ​ការ​វា.យលុក​ធំ​និទាឃ​រដូវ​ហាក់ដូចជា​មិន​មាន​សញ្ញា​ពិតប្រាកដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ