រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្មដែលមិនមែនជាការបើកអាជីវកម្ម ដើម្បីធ្វើជាខែល និងបិទបាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គ.ជ.ប.ជ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង មានប្រសាសន៍ថា«យើងលើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្ម ដើម្បីខែល និងបិទបាំងដើម្បីឱ្យសកម្មភាពខុសច្បាប់ ការជួញដូរមនុស្ស ការរំលោ.ភសិទ្ធិមនុស្ស ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ»។

ជាមួយគ្នានោះ សម្ដេចក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនទាំងអស់ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមានរបស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស។
សម្ដេចក្រឡាហោម គូសបញ្ជាក់ថា ការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្សនេះ បើពុំមានការជួយសហការគ្នាពីភាគីពាក់ព័ន្ធបណ្តាក្រុមហ៊ុនឯកជនទេ គឺមិនអាចទទួលបានលទ្ធផលល្អប្រសើនោះទេ ដូច្នេះករណីនេះត្រូវតែខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានឈ្មោះជាប្រទេសត្រូវបានគេយកធ្វើជាជម្រកនៃការជួញដូរមនុស្ស។
រូបតំណាងឆ្លៀតឱកាសនោះ សម្ដេច ស ខេង ប្រធាន គ.ជ.ប.ជ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងសកម្មយ៉ាងខ្លាំងក្នុងការទប់ស្កាត់ បង្ក្រាបអំពើជួយដូរមនុស្ស ហើយយុទ្ធនាការនេះទទួលបានលទ្ធផលជាផ្លែផ្កាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ផងដែរ៕
រូបតំណាង
ចែករំលែកព័តមាននេះ