ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេដាក់ការសង្ស័យបង្កឡើងដោយក្រុមក្មេងៗដើរឆ្លុះកណ្ដុរ បានឆាបឆេះរាលដាលចូលដល់ក្នុងចម្ការមៀន ធ្វើឲ្យខូចខាតអស់យ៉ាងតិចជាង៥០ដើម កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ មីនា នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខណៈម្ចាស់ចម្ការនេះមិនសូវបានស្នាក់នៅថៃទាំ
ផ្ទាល់ ។
![Picture]()
លោក បូ បុល នាយប៉ុស្តិ៍រដ្ឋបាលឃុំបួរបានប្រាប់ថា គេមិនបានដឹងច្បាស់ថា តើអគ្គិភ័យនោះផ្ដើមចេញពីអ្វីឲ្យប្រាកដទេ? ប៉ុន្តែគេសង្ស័យទៅលើពួកក្មេងៗដែលតែងនាំគ្នាដើរឆ្លុះសត្វកណ្ដុរពេលយប់ជាអ្នកបង្កឡើង ។ លោកថា អគ្គិភ័យនោះបានឆេះឡើងសន្ធោសន្ធៅ រាលដាលចូលទៅក្នុងចម្ការមៀន ហើយអ្នកភូមិដែលមានផ្ទះនៅក្បែរចំការនោះ ក៏បានរាយការភ្លាមៗ សុំឲ្យកម្លាំងរបស់លោកជួយអន្តរាគមន៍ជាបន្ទាន់ នៅពេលពួកគាត់មិនប្រឹងប្រែងពន្លត់ តែមិនអាចទប់ស្កាត់ ឬបង្ក្រាបបាន ហើយលោកក៏បានរាយការណ៍សុំជំនួយបន្តពីរថយន្តពន្លត់អគ្គិភ័យនៃអធិការស្រុកភ្នំព្រឹក។
![Picture]()
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបាននិយាយថា គេមិនដឹងអំពីដើមចម ដែលនាំឲ្យមានអគ្គិភ័យកើតហេតុឡើងទេ ។ នៅសុខៗ ស្រាប់តែមានអគ្គិភ័យនេះកើតឡើងយ៉ាងរន្ទាលពាសពេញក្នុងចម្ការមៀន ។ អ្នកភូមិបានបញ្ជាក់ថា ឃើញដូច្នេះ អ្នកភូមិដែលមានផ្ទះនៅក្បែរចម្ការភ័យស្លន់ស្លោរ ព្រោះឃើញភ្លើងឆេះរាលដាលកាន់តែខ្លាំង ហើយអ្នកភូមិបានប្រឹងប្រែងពន្លត់ភ្លើងនោះដោយពុំមានការថមថយ ក៏រាយការណ៍សុំជំនួយពីសមត្ថកិច្ច រហូតមានរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចុះជួយអន្តរាគម៍ ទើបអាចបង្ក្រាបភ្លើងនេះបាន។
![Picture]()
លោក បូ បុល នាយប៉ុស្ដិ៍រដ្ឋបាលឃុំបួរបានប្រាប់ថា កម្លាំងគ្រប់ស្ថាប័នបានជួយអន្តរាគមន៍ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក និងមានការចូលរួមពីប្រជាពលរដ្ឋផង ទើបអាចបង្ក្រាបអគ្គិភ័យនេះបាន បើមិនដូច្នេះទេ ម្លេះដំណាំមៀននៅលើផ្ទៃដីប្រហែល០៤ហិចតា ត្រូវក្លាយជាផេះ។ យ៉ាងណាក្ដី បើតាមលោកនាយប៉ុស្តិ៍រដ្ឋបាលរូបនេះ បានបញ្ជាក់បន្ថែមថា គេមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់ចំការច្បាស់លាស់នៅឡើយទេ ដោយសារតែម្ចាស់ចំការនេះមិនសូវបានស្នាក់នៅជាប់លាប់នៅទីនោះ ។
![Picture]()
បើតាមការពិនិត្យជាក់លាក់ អគ្គិភ័យបានបំផ្លាញដំណាំមៀនអស់ប្រហែល០១ហិចតា (ជាង៥០ដើម) ក្នុងចំណោមផ្ទៃដីចម្ការប្រហែល០៤ហិចតា។ នេះជាការធ្វេសប្រហែសរបស់ម្ចាស់ចម្ការដែលខ្វះការប្រុងយ័ត្ន ធ្វើចំការតែមិនបានស្នាក់នៅថៃទាំ ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ