ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ឆ.ក់​នៅ​មាត់សមុទ្រ​១​ក្រុម ត្រូវបង្ក្រាប​

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​តាម​បណ្តោយ​ផ្លូវ ២៨ មិថុនា មុខ​អាហារ​ដ្ឋា​ន សំពៅ​មាស ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស «​ឆ.ក់​» មួយ​បាន​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក BEAT ពណ៌​ក្រហម​លា​យស គ្មាន​ផ្លា​ក​លេខ បាន​ធ្វើ​សកម្មភាព ឆ.ក់​យក​កាបូបស្ពាយ បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​រួច​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​នេះ​ភ្លាម កម្លាំង​ការិយាល័យ​នគរ​បា ល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់ នៅ​ចំណុច​ភូមិ​៥ សង្កាត់​៤ ក្រុង​​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ដោយ​នាំ​យក​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។ ចំណែក​កាបូប និង​សម្ភារៈ​មួយ​ចំនួន​ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ