ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​អង្ករ​៣កំណាត់​វៀតណាម​ឈរលើ​​កំពូល​តារាង​ពិភពលោក​ វ៉ា​ដាច់​ថៃ និង​ឥណ្ឌា​​ជា​គូប្រជែង

1 ឆ្នាំ មុន

វៀតណាម ៖ យោង​តាម​របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រទេស​វៀតណាម​បានឱ្យ​

វៀតណាម ៖ យោង​តាម​របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រទេស​វៀតណាម​បានឱ្យ​ដឹង​ថា អង្ករ​បី​កំណាត់ ៥% របស់​វៀតណាម (Broken Rice) មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក​ចាប់តាំងពី​ខែសីហា​ឆ្នាំ​មុន ដោយ​បាន​វ៉ា​ដាច់​ប្រទេស​ថៃ និង​ឥណ្ឌា ដែល​ជា​គូប្រជែង​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​។

ក្នុង​រយៈពេល​២​ខែ​ដំបូង​ក្នុងឆ្នាំនេះ តម្លៃ​ជា​មធ្យម​សម្រាប់​អង្ករ​វៀតណាម​មាន​ជាង ៥១៩​ដុល្លារ​ក្នុង​មួយ​តោន ខណៈ​ដែល​ចាប់តាំងពី​ខែសីហា​ឆ្នាំ​មុន វា​បាន​លើស​តម្លៃ​អង្ករ​ថៃ​ពី ១៥-២៧​ដុល្លារ និង​តម្លៃ​អង្ករ​ឥណ្ឌា​ពី ៤០-៥០​ដុល្លារ​។ ទោះបីជា​បរិមាណ​នាំ​ចេញ​អង្ករ​វៀតណាម​បាន​ធ្លាក់​ចុះ ២០.៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មក​នៅ​ត្រឹម ៤០​ម៉ឺន​តោន​ក្នុង​ខែមករា​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​តម្លៃ​បាន​កើនឡើង​ដល់ ៧% ក្នុង​រយៈពេល​នេះ​។

កាលពី​ឆ្នាំ​មុន ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​វៀតណាម បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​១០​ឆ្នាំ រហូត​ដល់ ៧,១​លាន​តោន​។ ប្រទេស​នេះ គ្រោង​នឹង​នាំ​ចេញ​អង្ករ​ចំនួន ៦,៦​លាន​តោន​នៅ​ឆ្នាំ​នេះ ដោយ​ចំនួន ៤,១២​លាន​តោន ដែល​គ្រោង​នឹង​ត្រូវ​បញ្ជូន​ចេញ​នៅ​ដំណាច់​ពេល​៦​ខែ​ដំបូង​។

លក្ខខណ្ឌ​នាំ​ចេញ​អំណោយផល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រលប់​មក​វិញ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​តម្រូវការ​ឡើង​វិញ​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​បង់​ក្លា​ដែ​ស​។ អ្នកទិញ​នឹង​ងាក​ទៅ​រក​វៀតណាម​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​អង្ករ ខណៈ​ដែល​ឥណ្ឌា​បាន​ហាមឃាត់​ការ​នាំ​ចេញ​អង្ករ​បី​កំណាត់ និង​ដាក់​ពន្ធ ២០% លើ​អង្ក​រស​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម មានការ​ព្រួយបារម្ភ​ថា កង្វះ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចេញ និង​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន និង​ហ្វី​លី​ពី​ន នឹង​ជា​បញ្ហា​ប្រឈម​ចំពោះ​ឧស្សាហកម្ម​នេះ ដោយសារ​តែ​អង្ករ​តម្លៃ​ទាប​ពី​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​អាច​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ក្នុង​ការ​កាន់កាប់​ចំណែក​ទីផ្សារ​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ ក្រសួង​បាន​បញ្ជាក់​ថា ខ្លួន​កំពុងធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ណែនាំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​នាំ​ចូល​អង្ករ​ក្រអូប​របស់​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ