ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ល្អ​និង​អាក្រក់​របស់​ឱសថ​ Aspirin

6 ឆ្នាំ មុន

Aspirin ​ជា​ឱសថ​ដែល​មានគុណ​ប្រយោជន៍​ជួយ​បង្ការ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ក្នុង​ខួរក្បាល និង

«Aspirin» ​ជា​ឱសថ​ដែល​មានគុណ​ប្រយោជន៍​ជួយ​បង្ការ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ក្នុង​ខួរក្បាល និង​មហារីក​ពោះវៀនធំ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​កាលី​ហ្វ៊ី​នី​ញ៉ា នៅ​ក្រុង​អឺ​វី​ន សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ការ​ទទួលទាន​ថ្នាំ​Aspirin​ជា​រៀងរាល់ថ្ងៃ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដល់​ការ​កើត​មហារីក​ពោះវៀនធំ​បាន ប៉ុន្តែ​ប្រសិនបើ​មហារីក​ប្រភេទ​នេះ​កើតឡើង​ពិត ការ​ទទួលទាន​ថ្នាំ​នេះ​អាច​មាន​ផល​ពិបាក​ដល់​ការ​ព្យាបាល ។

កន្លង​មក​មានការ​ស្រាវជ្រាវ​យ៉ាងច្រើន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ប្រើ​ឱសថ​Aspirin​បន្ត​គ្នា​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​យ៉ាងតិច​៥​ឆ្នាំ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នៃ​អត្រា​កើត​មហារីក​ក្រពេញ​ពងស្វាស មហារីក​បំពង់ក មហារីក​សួត មហារីក​ពោះវៀនធំ អាច​បន្ថយ​ការ​ប្រឈម​មុខ​បាន​ប្រហែល​ពាក់កណ្តាល ។

ឱសថ​Aspirin​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​កោសិកា​មហារីក​អាច​ពន្យារ​ការ​រីក​ដុះដាល​នៃ​កោសិកា និង​ជួយ​បង្កើន​ការ​ងាប់​របស់​កោសិកា ។ អ្នកជំនាញ​ខាង​ស្រាវជ្រាវ​ពិនិត្យ​ឃើញ​ថា ថ្នាំ​Aspirin​អាច​ធ្វើ​ឱ្យ​មានការ​រីកសាយ​នៃ​ពូជ​មហារីក​ដែល​គ្រោះថ្នាក់ និង​ថែម​ទាំង​ជំរុញ​លទ្ធភាព​នៃ​ការ​រីក​រាលដាល​របស់​មហារីក​បាន​ឆាប់រហ័ស ។ មិនតែប៉ុណ្ណោះ​ក៏​ធ្វើ​ឱ្យ​សុ​ាំ​នឹង​ថ្នាំ​ដោយ​ដើរ​បញ្ច្រាស​ទិសលើ​ជំនឿ​នៃ​ការ​ប្រើ​ថ្នាំ​Aspirin​ដើម្បី​ការពារ​មហារីក​ដែល​មនុស្ស​គ្រប់​រូប​បានដឹង​នា​ពេល​កន្លង​មក ។

អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា បច្ចុប្បន្ន​មានការ​ចាំបាច់​បំផុត​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា ថ្នាំ​Aspirin​នឹង​ជួយ​ពន្យារ​ការ​កើត​មហារីក​ពោះវៀនធំ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​ដែល​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ​ឡើង​គួរ​ត្រួតពិនិត្យ​រោគ​សញ្ញា​នេះ​ឱ្យ​បានជា​ប្រចាំ ៕