ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់​​លោ.ត​​ពីលើ​ស្ពាន​​ជ្រោយចង្វារ​ បន្សល់​ទុក​តែម៉ូតូ​១​គ្រឿង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់គេ​អះអាង​ថា មាន​វិបត្តិ​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ​បាន​ជិះ​ទៅ​លោតទឹក​សម្លា.ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ លិច​បាត់​បន្សល់​តែ លេខ​ទូរស័ព្ទ​, ស្បែកជើង និង​ម៉ូតូ ១​គ្រឿង​…

រាជធានី​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់គេ​អះអាង​ថា មាន​វិបត្តិ​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ​បាន​ជិះ​ទៅ​លោតទឹក​សម្លា.ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ លិច​បាត់​បន្សល់​តែ លេខ​ទូរស័ព្ទ​, ស្បែកជើង និង​ម៉ូតូ ១​គ្រឿង​ ។ ​ការ​ធ្វើ​អត្តឃាត​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​ថ្ងៃត្រង់​ទី​២៣​ខែ មីនា ឆ្នាំ២០២៣ នៅ​ចំណុចលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ក្នុង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ ។

នារី រូប​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ឈ្មោះ សាលី​ម ហ្សា​ហ្វូ​រ៉ា អាយុ​២៣​ឆ្នាំ មាន​លំនៅ ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​ទើបតែ​លែង​ប្តី​មានកូន​ប្រុស​អាយុប្រមាណ​​១​ខួប​ក្នុង​បន្ទុក​ ។

តាម​សាក្សីអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញនារី​រូប​នោះបាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​១GB.២៦៨៦ មួយ​គ្រឿងបាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយ​ពី​កើត​ទៅ​លិច រួច​ក៏បាន​វាង​១​ជុំ​ដល់​រង្វង់​មូល​កួចកាណុង​ក៍បាន​ត្រឡប់​ទៅ​ជ្រោយចង្វារ វិញ​។​ ពេល ចុះ​ពីលើ​ស្ពាន​បាន​បន្តិច ក៍បាន​ឈប់​ម៉ូតូ ដោះ​ស្បែកជើង ព្រមទាំង​សរសេរ​ទុក​លេខ​ទូរស័ព្ទ​ម្តាយ​០១៦ ៥២២៣០០ រួច​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​សម្លាប់​ខ្លួន​តែម្តង​។

​តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពីលោត​ស.ម្លា.ប់​ខ្លួន​ស្ត្រី​ជា​ម្តាយ​រួច​ទាំង​បងប្អូន ក៏បាន​ធ្វើ​ដំណើរ​ទៅ​លើ​ស្ពាន​ទាំង​ស្លុតចិត្ត បំផុត ។ តាម​ស្ត្រី​ជា​ម្តាយ បាន​យំ​រៀបរាប់​ទាំង​ទឹក​អោយ​ដឹង​ថា មូលហេតុ ដែល​ធ្វើ​អោយ​កូនស្រី​របស់​គាត់​លោតទឹក​សម្លាប់​ដោយសារ​តែ​វិបត្តិ​ក្នុង​គ្រួសារ ដោយ​សារ​តែ ប្តី មាន​ឈ្លោះ​ទាស់ទែង​លែងលះ គ្នា ប្រមាណ​១​ឆ្នាំ មក​ហើយ តែ កូនស្រី​គាត់​ចិត្ត​មិន​ដាច់​នៅ​តែ​នឹក​អា​លោះ​អាល័យ ប្តី គ្មាន​ពេល​ល្ហែ​និង​បាន​ព្យាយាម​សម្លាប់​ខ្លួន ប្រមាណ​ជាង​១០​ដង​មក​ហើយ តែ ឃាត់​ទាន់​។

ស្ត្រី​ជា​ម្តាយ​បានអោយ​ដឹង​ទៀត​នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​យោ​អង្រឹង​ចៅ​អោយ​ដេក ស្រាប់តែ កូនស្រី​គាត់​បាន​ជិះ​ម៉ូតូ ចេញ​ទៅ​បាត់​។​ខ​ណះ​ពេល​ដែល​គាត់​ទៅ​ថ្វាយបង្គំ​នៅ​វិហារ​ស្រាប់តែ មាន​នារី​ម្នាក់​បាន​ទូរស័ព្ទ​មក​ថា កូនស្រី​គាត់​បាន​លោតទឹក​សម្លាប់​ខ្លួន​បាត់​ហើយ​។​
តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​កូនស្រី លោត​សម្លាប់​ខ្លួន​បុរស​ជា​ឪពុក ក៍បាន​ទាក់ទង​បងប្អូន ខ្មែរ​អ៊ិ​ស្លា​ម​ជួយ​រាវរក តែមិន​ទាន់​ឃើញ​ស.ព​នៅឡើយ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ