ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បង្កើត​គណៈយុទ្ធមិត្ត​​ជំនាន់បម្រើ​កងទ័ព ឆ្នាំ១៩៧៨​។ គណៈយុទ្ធមិត្តនេះ មានសម្តេចតេជោ…

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បង្កើត​គណៈយុទ្ធមិត្ត​​ជំនាន់បម្រើ​កងទ័ព ឆ្នាំ១៩៧៨​។ គណៈយុទ្ធមិត្តនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាប្រធាន និងលោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន​។

សេចក្តីសម្រេច បានកំណត់ថា គណៈយុទ្ធមិត្ត​ជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ មានតួនាទីភារកិច្ច ដូចតទៅ៖ ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌​ប្រវត្តិសាស្ត្រ ជួយជ្រោយជ្រែងដល់​ជីវភាព​រស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាព​ទន់ខ្សោយ ជួបទុក្ខលំបាក​ រៀបចំ​សមាជិក ដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ព ឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។​

គណៈយុទ្ធមិត្តជំនាន់បម្រើ​កងទ័ព​ ឆ្នាំ១៩៧៨ បង្កើត​មូលនិធិតេជោ ១២៥ សម្រាប់ដំណើរការ​ងារ​របស់ខ្លួន​។

គួររម្លឹកថា មូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ នៅព្រឹកថ្ងៃទី២២ ខែមីនានេះ បានទទួលនូវថវិកាឧបត្ថម្ភ​​យ៉ាងហោចណាស់ ចំនួន ១លានដុល្លារហើយ គឺ​ ថវិកា​ឧបត្ថម្ភ ៥០ម៉ឺនដុល្លារ ពីអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ  និង ៥០ម៉ឺនដុល្លារទៀត ពី​ក្រុម​ហ៊ុន ជីបម៉ុង គ្រុប។ ពិធីប្រគល់ និងទទួលជំនួយថវិកាឧបត្ថម្ភនេះ បានធ្វើឡើង នៅវិមាន ៧មករា ក្រោមអធិបតីភាពលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​ និងលោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

គួរបញ្ជាក់ថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវ​បាន​បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ