ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ត្រូវ​គេ​លួច​ចាក់​ជា​ច្រើន​កាំ​បិ​.​ត​នៅ​ក្នុងផ្ទះ ក្រោយ​ត្រឡប់​មក​ពី​ផឹកស៊ី

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

បុរស​ម្នាក់​បាន​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ថ្លុក​ឈា​.​ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ថ្លុក​ឈា​.​ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង ៤០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​នឹង​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​តាំង​ពោន ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​ក្រោយ​ពេល​មាន​ទាស់សម្ដី​គ្នា​ក្នុង​ពេល​ផឹកស៊ី​។

តាម​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ នុ​ត សា​រឿ​ន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​។

លោក​អធិការ​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​គេ​នៅ​កន្លែង​មួយ ហើយ​ក៏​មានការ​ទាស់​ពាក្យ​សំដី​គ្នា ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ត្រឡប់​មក​ដេក​នៅផ្ទះ​របស់​ខ្លួន​វិញ​។ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​មក​លួច​កា​.​ប់ និង​ចាក់​ជា​ច្រើន​កាំ​បិ​.​ត បណ្ដាល​ឱ្យ​ស្លា​.​ប់​នៅ​ក្នុង​ថ្លុក​ឈា​.​ម​តែ​ម្តង​។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ស​ម្លា​.​ប់​ជន​រង​គ្រោះ​ហើយ ជន​បង្ក​ក៏​បាន​លួច​យក​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​របស់​ជន​រង​គ្រោះ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ហើយ​ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​ប​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ