ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុង​ចេញ​ទៅ​សាលា តែ​ឃើញ​ឪពុក​សម្រាន្ត​​មិន​ងើប​ទៅ​ដាស់​ផ្អើល

1 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ត្រូវ​បានកូន​ៗដើរទៅ​ដាស់​ឱ្យ​ងើប​ពី​អង្រឹង មុន​ពេល​ពួក​គេ​ចេញ​ទៅ​រៀន លុះ​ពេល​ស្ទាប​មើល ​ស្រាប់តែ​រឹង​ដៃជើង គ្មាន​ដង្ហើម ទើបរ​ត់ទៅ​ប្រាប់​អ្នក​ជិតខាង​ឱ្យទៅ​ពិនិត្យ​មើល ដើម្បី​រាយការណ៍​ជូន​នគរបាល…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ត្រូវ​បានកូន​ៗដើរទៅ​ដាស់​ឱ្យ​ងើប​ពី​អង្រឹង មុន​ពេល​ពួក​គេ​ចេញ​ទៅ​រៀន លុះ​ពេល​ស្ទាប​មើល ​ស្រាប់តែ​រឹង​ដៃជើង គ្មាន​ដង្ហើម ទើបរ​ត់ទៅ​ប្រាប់​អ្នក​ជិតខាង​ឱ្យទៅ​ពិនិត្យ​មើល ដើម្បី​រាយការណ៍​ជូន​នគរបាល ខណ​:​គេ​សង្ស័យ​ជន​រង​គ្រោះ​ស្លាប់​ដោយ​កើត​ជំងឺ​គាំង បេះដូង​។

ហេតុការណ៍​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​អង្រឹង​រោង​ចាំចំការ​នេះ បាន​កើតឡើង​កាល ពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ៧:០០​នាទី ត្រង់​ចំណុច​ដីចំការ​០១​កន្លែង ស្ថិត​នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន ឈ្មោះ ប៊ុ​ន ឈឿ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ស៊ិ​ន ចាន់​នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មានកូន​ចំនួន​០៣​នាក់ ស្រី​ម្នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ខាងលើ បានឱ្យ​ដឹង​ថា ៖ ប្ដី​របស់​គាត់ តែងតែ​ទៅ​ដេកចាំ​យាម​មើល​សត្វ​គោ​នៅ​ដីចំការ​របស់​ឈ្មោះ ចេ​ន ភិ​រម្យ ជា​ប្រចាំ អស់​រយ​:​ពេល​ជិត​៤​ខែ​កន្លង​មក​ហើយ ដោយនៅ​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដេក​នៅ​រោង​ចំការ​នោះ​មាន​គ្នា​ចំនួន​០៤​នាក់ ទាំង​ជន​រង​គ្រោះ មានឈ្មោះ​ដូច​ខាងក្រោម​៖ ទី​១- ឈ្មោះ ឈឿ​ត គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ត្រូវជា​កូន​។ ទី ២-​ឈ្មោះ ឡា​ត់ សុធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កសិករ (​អ្នក​ជិតខាង​)​។

ទី​៣-​ឈ្មោះ ហ៊ា​ត គឹ​ម​ហ៊ា​ង ភេទ​ប្រុស អាយុ​០៧​ឆ្នាំ មុខរបរ​សិស្ស (​ត្រូវជា​ក្មួយ​)​។ បើ​តាម​ការ​បញ្ជាក់​ពី​កូន ដែល​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ បាន​ប្រាប់​ថា ៖ កាលពី​វេលា​ម៉ោង​ប្រហែល​៣ និង​២០​នាទី​រសៀល ជន​រង​គ្រោះ​បាន​ទៅ​រក​ត្រី​ជាមួយ​អ្នក​ជិតខាង រហូត​ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​។

លុះ​ពេល​ដែល​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ បានឱ្យ​កូន​របស់​ខ្លួន​ធ្វើ​ត្រី និង​ដាំបាយ​ហូប រួច​ក៏​បាន​ផឹកស្រា​បន្តិចបន្តួច មុន​ពេល​ចូល​ទៅ​ដេក​ក្នុង​អង្រឹង​។ កូន​ជន​រង​គ្រោះ បាន​បន្ដ​ទៀត​ថា នៅ​វេលា​ម៉ោង​៩ និង​១០​នាទី ឮ​សម្លេង​ជន​រង​គ្រោះ​ក្អក​បន្ដិច​ក៏​ស្ងាត់​មាត់​ទៅ​វិញ​គ្មាន​ឮ​អ្វី​ទាំងអស់ រហូត​ដល់​វេលា​ម៉ោង​០៦:០៥​នាទី​ព្រឹក ពេល​ដែល​កូន​ៗ ងើប​ពី​ដេក​បំរុង​ទៅ​រៀន ក៏​ចូល​ទៅ​ដាស់​ឪពុក ស្រាប់តែ​ឃើញ​ឪពុក​របស់​ខ្លួន​បាន​ដាច់ខ្យល់​ស្លាប់​រឹង​បាត់​ទៅ​ហើយ​។

តាម​ការ​សន្និដ្ឋាន ៖ សព​ត្រូវ​បាន​ក្រុម​គ្រូ​ទេ​ព្យ​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន និង​កម្លាំង​ជំនាញ​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​ផែន​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ឃើញ ថា ពិតជា​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ពិតប្រាកដ​មែន​។ បច្ចុប្បន្ន សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ