ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សង្គ្រោះ​បឋម​សុទ្ធតែ​ត្រឹមត្រូវ​ឬ?

6 ឆ្នាំ មុន

ក្នុង​ករណី​មាន​គ្រោះថ្នាក់ ភ្លាម​ៗ អ្វី​ដែល​យើង​ធ្វើ​គឺ​ស្តាប់​តាម​ការ​ណែនាំ​របស់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​យើង ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​

ក្នុង​ករណី​មាន​គ្រោះថ្នាក់ ភ្លាម​ៗ អ្វី​ដែល​យើង​ធ្វើ​គឺ​ស្តាប់​តាម​ការ​ណែនាំ​របស់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​យើង ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ មិនមែន​រាល់​ការ​សង្គ្រោះ​បឋម​ទាំងអស់​សុទ្ធតែ​ត្រឹមត្រូវ​នោះ​ទេ ។ ជួនកាល​សូ​ម្បី​តែ​ការ​សង្គ្រោះ​បឋម​ដ៏​ពេញ​និយម​បំផុត​ក៏​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់​ដែរ ។

កំហុស​នៃ​ការ​សង្គ្រោះ​បឋម​មួយ​ចំនួន​ដែល​តែងតែ​អនុវត្ត​ជា​ទូទៅ​ពេញ​មួយ​ជីវិត ហើយ​វា​ក៏​ដល់​ពេល​ដែល​យើង​គួរ​ចៀសវាង​នូវ​កំហុស​ដដែល​ៗ​ទាំងនេះ ។

១-​ស្អំ​ទឹកកក​នៅ​លើ​ស្នាម​ជាំ
វា​ជា​ការណ៍​ពិត​ដែល​ទឹកកក​អាច​ជួយ​កាត់​បន្ថយ​ការ​ជាំ ប៉ុន្តែ​ការ​ដាក់​វា​ដោយ​ផ្ទាល់​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ជាំ​ដោយសារ​ទឹកកក​ទៅ​វិញ ។ អ្នក​ត្រូវ​ដាក់​ក្រណាត់​រវាង​ស្បែក និង​ទឹកកក​ដើម្បី​ចៀសវាង​ការ​ជាំ​បន្ថែម​ទៀត ។

២-​ជូត​អាល់កុល រឺ​ទឹកខ្មេះ​ចំពោះ​អ្នក​ដែល​គ្រុនក្តៅ
ជាតិ​អាល់កុល និង​ទឹកខ្មេះ​អាច​ស្រូប​ចូល​ទៅ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ ។ ការ​ជូត​អាល់កុល​អាច​ធ្វើ​ឱ្យ​មាន​ជាតិពុល និង​ទឹកខ្មេះ​អាច​បង្កើន​ជាតិ​អាស៊ី​ដ​ក្នុង​រាង​កាយ​កាន់តែ​ច្រើន ។ វិធី​នេះ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ចំពោះ​កុមារ ។

៣-​លើក​អ្នក​សន្លប់
ប្រសិនបើ​អ្នក​ណា​ម្នាក់​សន្លប់ អ្នក​មិន​គួរ​ព្យាយាម​លើក​ពួក​គេ​ឡើង ឬ​ប្រោះ​ទឹក​លើ​ពួក​គេ​ទេ​ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ពួក​គេ​ត្រជាក់ និង​មានការ​ឈឺចាប់ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​លើកជើង​របស់​ពួក​គេ​ឡើង ដោះ​សម្លៀក​បំពាក់​តឹង​ណែន​ចេញ ហើយ​កុំឱ្យ​ពួក​គេ​ឈរ ភ្លាម​ៗ​ក្រោយ​ពី​សន្លប់ ។ នេះ​គឺជា​កំហុសឆ្គង​ទូទៅ​មួយ​នៃ​ការ​សង្គ្រោះ​បឋម ។

៤-​ស្អំ​ទឹក​ក្តៅ​លើ​កន្លែង​គ្រេច
កន្សែង​ក្តៅ​មិន​អាច​ជួយ​អ្វី​បាន​ទេ​ប្រសិនបើ​សាច់ដុំ​របស់​អ្នក​គ្រេច ។ កម្តៅ​នឹង​ពង្រឹង​លំហូរ​ឈាម ព្រមទាំង​អាច​បណ្តាល​ឱ្យ​ហើម​កាន់តែ​ធ្ងន់ ។ នេះ​ក៏​ជា​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ជា​ទូទៅ​សម្រាប់​ការ​សង្គ្រោះ​បឋម ។

៥-​ធ្វើ​ឱ្យ​ខ្លួនឯង​ក្អួត​ក្នុង​ករណី​ពុល​អ្វីមួយ
ការ​ណែនាំ​ដ៏​ពេញ​និយម​បំផុត​ក្នុង​ករណី​ពុល​អ្វីមួយ​គឺ​ធ្វើ​ឱ្យ​ខ្លួនឯង​ឲ្យ​ក្អួត ។ ប៉ុន្តែ​អ្នក​មិន​គួរ​អនុវត្ត​វិធី​នេះ​ទេ​ប្រសិនបើ​អ្នក​ពុល​ដោយសារ​ធាតុ​អាស៊ីត អាល់​កា​ឡាំង ឬ​សារធាតុ​គីមី​ផ្សេង​ទៀត ។ អ្នក​ត្រូវ​ទៅ​មន្ទីរពេទ្យ ភ្លាម​ៗ​ក្នុង​ករណី​នេះ ៕