ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​! ជំងឺ​បេះដូង​ឈរ​លំដាប់​ទី​មួយ​ក្នុង​ការ​សម្លា.ប់​អ្នកជំងឺ

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ ជំងឺ​បេះដូង​ឈរ​លំដាប់​ទី​មួយ​ក្នុង​ការ​សម្លា.ប់​អ្នកជំងឺ ចំណែកឯ​ជំងឺមហារីក​

​រាជធានី​ភ្នំពេញ​៖ ជំងឺ​បេះដូង​ឈរ​លំដាប់​ទី​មួយ​ក្នុង​ការ​សម្លាប់​អ្នកជំងឺ ចំណែកឯ​ជំងឺមហារីក​លំដាប់​ទី​ពីរ ដែល​ជំងឺ​ពីរ​នេះ គឺ​មហារីក និង​ជំងឺ​បេះដូង ដណ្តើម​គ្នា​ឈរ​លំដាប់​ទី​មួយ​ក្នុង​ការ​សម្លាប់​ប្រជា​ជន​នៅ​សកលលោក​មិនមែន​ត្រឹមតែ​កម្ពុជា​នោះ​ទេ ។ នេះ​ជា​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត កុយ វ៉ា​ន់​នី សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា និង​ជា​ប្រធាន​បច្ចេកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ។

លោក​វេជ្ជបណ្ឌិត​ កុយ វ៉ា​ន់​នី បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «​ហើយ​បើ​និយាយ​អំពី​ជំងឺ​បេះដូង គឺថា​ ភាគច្រើន​ជំងឺ​បេះដូង​ដែល​អាច​ទទួល​មរ​ណ​ភាព​លឿន ឬ​ក៏​ខ្ពស់ ដែល​យើង​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ជំងឺ​បេះដូង​បណ្តាល​មក​ពី​ជំងឺលើសឈាម ជំងឺលើសឈាម​ដើរតួ​មុនគេ បន្ទាប់​មក​ជំងឺ​ទឹកនោមផ្អែម​ដែល​ប្រជាពលរដ្ឋ​យើង​មិន​បាន​ចាប់អារម្មណ៍ ពីព្រោះ​នឹកឃើញ​ថា មិន​ធ្វើទុក្ខ ពាក្យ​ថា​មិន​ធ្វើទុក្ខ​នេះ លើសឈាម​មិន​ធ្វើទុក្ខ ទឹកនោមផ្អែម​មិន​ធ្វើទុក្ខ រួច​បណ្តោយ​ខ្លួន​មិន​ទៅ​រក​សេវា​បង្កា​ដំបូង​»​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា បញ្ហា​នេះ​មិន​ចាំបាច់​ទៅ​មន្ទីរពេទ្យ​ធំដុំ​នោះ​ទេ ត្រឹម​ពេទ្យ​មណ្ឌល​សុខភាព ឬ​ក៏​ពេទ្យ​ពិគ្រោះ​ខាងក្រៅ​នៅ​តាម​ជនបទ​ខេត្ត​-​ទីក្រុង ដើម្បី​ឲ្យ​គ្រូពេទ្យ​ជូន​យោបល់​ធ្វើ​វិធី​បង្កា​កុំ​ឲ្យ​ឈាន​ទៅ​ដល់​ជំងឺខ្សោយបេះដូង ឬ​ស្ទះ​សរសៃ​ឈាម​បេះដូង ។ គឺថា​ វិធី​បង្កា​ជំងឺ​បេះដូង​ទី​មួយ កុំ​ពិសារ​អាហារ​ប្រៃ​ពេក ​ហើយ​បើ​តាម​ការ​អង្កេត​ប្រជាពលរដ្ឋ​ខ្មែរ​ឃើញ​ថា​ ចូល​ចិត្ត​ហូប​ប្រៃ​ណាស់ ដោយសារ​គាត់​បន្ថែម​ទឹកជ្រលក់​មានទឹក​ស៊ី​អីុ​វ និង​របស់​ផ្សេង​ៗ​ទៀត ដែល​មាន​ជាតិ​ប្រៃ ​និង​ផ្អែម​ដែល​មាន​ជាតិ​អំបិល​នៅ​ក្នុង​នឹង​ផង​ដែរ ។ រាល់​អាហារ​ដែល​មាន​កំហាប់​អំបិល​ខ្ពស់ ជម្រុញ​ឲ្យ​យើង​ស្លាប់​លឿន​អំពី​ជំងឺ​បេះ ដូច្នេះ​សូម​មេត្តា​ពិនិត្យ​ឡើង​វិញ​ការ​បរិភោគ​អាហារ ៕