ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ខ្លះ​ៗ​អ្នក​គួរ​ដឹង ​មុន​ការ​ប្រកួត​យុទ្ធនាការ​វគ្គ​ជម្រុះ UEFA Euro 2024

1 ឆ្នាំ មុន

បរទេស ៖ ផ្លូវ​ដ៏​វែង​ឆ្ងាយ​នៃ​ការ​ប្រកួត​ជម្រុះ ដើម្បី​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍ UEFA Euro 2024 ត្រូវ​

បរទេស ៖ ផ្លូវ​ដ៏​វែង​ឆ្ងាយ​នៃ​ការ​ប្រកួត​ជម្រុះ ដើម្បី​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍ UEFA Euro 2024 ត្រូវ​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​នេះ ខណៈ​ដែល​ប្រទេស​ចំនួន ៥៣ នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​កៅអី​សរុប​ចំនួន ២៤ សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ ដែល​ប្រទេស​អា​ល្លឺ​ម៉​ង់​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​។

តើ​ការ​ប្រកួត​យុទ្ធនាការ​វគ្គ​ជម្រុះ Euro 2024 ដំណើរការ​យ៉ាងដូចម្តេច?
ដោយ​ចែក​ចេញ​ជា​១០​ពូ​ល នៅ​ក្នុង​នោះ ៧​ពូ​ល​ក្នុង​ពូ​ល​មាន​៥​ក្រុម បូក​រួម​នឹង​៣​ពូ​ល​ក្នុង​មួយ​ពូ​ល​មាន​៦​ក្រុម​។ ដោយ​ក្រុម​កំពូល​តារាង​ទាំង​ពីរ​នៅ​ក្នុង​ពូ​ល​នីមួយ​ៗ​ក្នុង​ចំណោម​ពូ​ល​ទាំង​១០ ដែល​សរុប​ចំនួន​២០​ក្រុម​នឹង​មាន​សិទ្ធិ​ឡើង​ទៅ​កាន់ការ​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍ Euro 2024 នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។

អា​ល្លឺ​ម៉​ង់​ទទួល​បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ក្រុម​ចំនួន​៣​ផ្សេង​ទៀត​នឹង​ត្រូវ​រក​ឃើញ​តាម​រយៈ​ការ​ប្រកួត Play-offs ក្រុម​ចំណាត់ថ្នាក់​ល្អ​បំផុត​នៃ​ក្រប​ខណ្ឌ UEFA Nations League​។ ការ​ប្រកួត​វគ្គ​ជម្រុះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែមីនា ហើយ​និង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

សមាភាព​ក្រុម​ត្រូវ​ប្រកួត​សម្រាប់​យុទ្ធនាការ​វគ្គ​ជម្រុះ Euro 2024
ពូ​ល A៖ អេ​ស្ប៉ា​ញ ស្កុ​តឡែ​ន ន័​រវេ​ស ហ្ស​ក​ហ្ស៊ី ស៊ី​ប
ពូ​ល B៖ ហូ​ឡង់ បារាំង សាធារណរដ្ឋ​អៀរ​ឡង់ ក្រិ​ក ហ្គី​ប្រា​លតា (Gibraltar)
ពូ​ល C៖ អ៊ី​តា​លី អង់គ្លេស អ៊ុយ​ក្រែ​ន ម៉ា​សេ​ដូន​ខាងជើង ម៉ា​ល់តា
ពូ​ល D៖ ក្រូ​អាត វេ​លស៍ អា​មេ​នី តួ​ក​គី ឡា​ត​វី (Latvia)
ពូ​ល E៖ ប៉ូ​ឡូញ សាធារណរដ្ឋ​ឆេ​ក អាល់​បា​នី កោះ​ហ្វា​រ៉ូ ម៉ុ​ល​ដា​វី

ពូ​ល F៖ បែ​ល​ហ្សិ​ក អូ​ទ្រី​ស ស៊ុ​យ​អែ​ត អា​ស៊ែ​បៃ​ហ្ស​ង់ អេ​ស្តូ​នី
ពូ​ល G៖ ហុង​គ្រី ស៊ែ​ប៊ី ម៉ុង​តេ​ណេ​ហ្គ្រោ ប៊ុល​ហ្គា​រី លី​ទុ​យ​អា​នី
ពូ​ល H៖ ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ស្លូ​វេ​នី កា​ហ្សា​ក់​ស្ថាន អៀរ​ឡង់​ខាងជើង សាន់​ម៉ា​រី​ណូ
ពូ​ល I៖ ស្វី​ស អ៊ី​ស្រា​អែ​ល រូ​ម៉ា​នី កូ​សូ​វ៉ូ បេឡា​រុស អង់​ដូ​រ៉ា
ពូ​ល J៖ ព័រ​ទុ​យ​ហ្គា​ល់ បូ​ស្នី អ៊ី​ស្លង់ លុ​ច​ហ្សំ​បួរ ស្លូ​វ៉ា​គី លិច​ទេ​ន​ស្តែ​ន (Liechtenstein)​។
គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ UEFA Euro 2024 នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ