ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់បើកឡាន​បុ.ក​របង​ផ្ទះ​មន្ត្រី​យោធា នៅ​ក្រុង​ក្រចេះ

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​បុ.ក​របង​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ រងការ​

ខេត្តក្រចេះ​៖ បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​បុ.ក​របង​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ រងការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ន​ណា​ម្នាក់​ឡើយ​ ។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០២៣ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣៧៧ ក្រចេះ​ខ្លា​ស្ទុះ ភូមិ​ស្តែ​ស្ដៅ​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​ ខេត្តក្រចេះ​។

តាម​របាយការណ៍​នគរបាល​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ដ​បង្កហេតុ​ម៉ាក់ SEMI TRAILER ពណ៌​ខៀវ​ ​ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9737​ បើកបរ​ដោយ​ឈ្មោះ គង់ ស្នេហ៍ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច សង្កាត់​រមាស​ហែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​អ្នក​រួម​ដំណើរ​ឈ្មោះ ខឿន វី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ពាមរ ឃុំ​ពាមរ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ រថយន្ដ​ខាងលើ​បើកបរ​ពី​ទិស​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ អ្នកបើកបរ​បាន​បើក​ទៅ​បុ.ក​របង​ផ្ទះ​ឈ្មោះ ក្រាញ់ ផល្លា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ​បណ្តាល​ឱ្យ​​ខូចខាតរបង​ផ្ទះ និង​បង្គោល​ភ្លើង​១​ដើម​។

បច្ចុប្បន្ន អ្នកបើកបរ​រថយន្ដ ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ចំណែក​រថយន្ដ មិន​ទាន់​ស្ទួ​ច​រួចរាល់​នៅឡើយ​ទេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ