ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ចាត់​ទុក​អង្គកា PSE រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់​ទុក អង្គការ ដើម្បី​ភាព​ញញឹម នៃ​កុមារ (PSE) ជា​ចំណែក​មួយ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់​ទុក អង្គការ ដើម្បី​ភាព​ញញឹម នៃ​កុមារ (PSE) ជា​ចំណែក​មួយ ដែល​បាន​ជួយ​ដល់​យុវជន​ក្រីក្រ​ឲ្យ​មានចំណេះ​ជំនាញ និង​មានការ​ងារ​មួយ​ដ៏​ល្អ ដើម្បី​ជួយ​ដល់​គ្រួសារ​ខ្លួន ឲ្យ​មាន​ជីវភាព​ធូរធារ ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ឯកឧត្តម អ៊ិ​ត សំ​ហេង មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​គណៈ​គ្រប់គ្រង​ថ្មី នៃ​អង្គការ PSE ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ការងារ ។

ក្នុង​ជំនួប​លោកស្រី ហ្គ​កឺ​ឡាំង ដេ​ប៉ា​លី​យែ​រ ល​ក្ខិ​ណា នាយិកា​អង្គការ PSE បាន​លើក​ឡើង​ថា អង្គការ PSE ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៦ ដោយ​លោក និង​លោកស្រី គ្រី​ស​ស្យ​ង់ ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យែ​រ ។ បេស​កម្ម​ចំបង របស់​អង្គការ PSE គឺ​ដើម្បី​ជួយ​ដល់​កុមារ យុវជន និង​គ្រួសារ​ក្រីក្រ​បំផុត ដោយ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​អាហារ ការ​ព្យាបាល ការ​ការពារ ការ​ជួយ​សង្គ្រោះ និង​ថែទាំ​ការ​អប់រំ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្នុង​ករណី​បន្ទាន់ ។

លោកស្រី បន្ត​ថា កុមារ ដែល​បាន​ជ្រើសរើស​ដោយ​អង្គការ PSE ត្រូវ​តែ​ស្ថិត​ក្នុង​តំបន់​ទាំង​៣​របស់ PSE គឺ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ដោយ​ផ្អែក​តាម​លក្ខខណ្ឌ ដែល​បាន​កំណត់ ជា​ពិសេស គឺ​ត្រូវ​តែ​តាំងទី​លំនៅ​ជា​ប្រចាំ ស្ថិត​នៅ​ក្នុង​តំបន់​គោលដៅ​យ៉ាងតិច​១​ឆ្នាំ​ឡើង មាន​របរ​រើស​អេ​ត​ចាយ នៅ​តំបន់​គំនរ​សំរាម ឬ​តាម​ផ្លូវ​សាធារណៈ និង​មាន​ជីវភាព​ទីទ័ល​ក្រ (​ចំណូល​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​) ឬ​កុមារ ដែល​ទទួល​រង​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ កុមារ​ទទួល​រង​ការ​រំ​លោ​.​ភ​បំពាន​សិទ្ធិ និង​កម្លាំង​ពលកម្ម​នានា​។ ភ្នាក់ងារ​សង្គម នៃ​អង្កេត​ការ ដើម្បី​ភាព​ញញឹម នៃ​កុមារ បាន​ធ្វើ​អង្កេត​តាមដាន​លើ​ជីវភាព​រស់នៅ​របស់​គ្រួសារ​ក្រីក្រ ដែល​រស់នៅ​តំបន់​ទាំងនេះ ដោយ​ម៉ត់ចត់​បំផុត​។ រាល់​ការ​សម្រេច​ជ្រើសរើស គ្រួសារ​ណាមួយ PSE តែងតែ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​និច្ច ។

ចំណែក​ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ របស់​អង្គការ PSE ទៅ​ដល់​កុមារ និង​យុវជន​ក្រីក្រ ដែល​នេះ​ជា​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី លើក​ឡើង​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​របស់​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាង​លឿន ការ​ផ្គត់ផ្គង់​ធនធានមនុស្ស​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ មិន​ទាន់​បាន​បំពេញ​តាម​តម្រូវការ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​នៅឡើយ​ទេ​។ ម្យ៉ាងវិញទៀត កម្លាំង​ពលកម្ម ដែល​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ ខ្លះ​ក៏​មិន​មាន​ជំនាញ​នៅឡើយ ដែល​ជា​បញ្ហា ត្រូវ​រួម​គ្នា​ដោះស្រាយ​។ ដូច្នេះ​ហើយ ទើប​រាជរដ្ឋាភិបាល បាន​បង្កើត​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ ជា​ច្រើន ដើម្បី​គាំទ្រ ធ្វើ​យ៉ាងណា ឱ្យ​សម្រេច​បាន នៃ​ការ​អប់រំ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ឱ្យ​ទទួល​បាន​ទាំង​បរិមាណ គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

ជាមួយ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ធ្វើការ​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ ទៅ​ដល់​យុវជន​ក្រីក្រ ចំនួន​១​លាន ៥​សែន​នាក់ ដើម្បី​ឱ្យ​មាន​ជំនាញ​មួយ យក​ទៅ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន និង​ចូល​ធ្វើការ​នៅ​តាម​រោងចក្រ សហគ្រាស​នានា ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​អង្គការ PSE រង់ចាំ​សហការ​ពី​ក្រសួង ដើម្បី​ទទួលយក​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ទៅ​ដល់​យុវជន ដែល​ស្រប​ទៅ​នឹង​បេស​កម្ម ចក្ខុវិស័យ​របស់ PSE ស្រាប់ ។

ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី លើ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ទៅ​ដល់​យុវជន​ក្រីក្រ​នេះ​ដែរ ខាង​អង្គការ PSE ពិតជា​រីករាយ​ចូលរួម​បំពេញ​តួនាទី​ឱ្យ​បាន​ល្អ ក្នុង​ការ​បណ្តុះបណ្តាល​ទៅ​ដល់​យុវជន​យើង ឲ្យ​សម្រេច​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជូន​ជាតិ​មាតុភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ