ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់​ម្នាក់ របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លា.ប់​

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​និង​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​រថយន្ត​នគរបាល​ចរាចរណ៍​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​១៥​នាទី យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ខាងកើត​ស្ពាន​ទី​២​ចម្ងាយ​៣០០​ម៉ែត្រ ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ប្រភព​ព័​ត៌​តាម​មានបាន​ឲ្យ​ដឹង​ទៀត​ថា​៖ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សាំង ម៉ុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ប៉ោយ​សំរោង អ្នក​របួសធ្ងន់​២​នាក់​ឈ្មោះ ណា​ង ច​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នកបើកបរ និង​ម្នាក់​ទៀត​ឈ្មោះ ធឿ​ន ចក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​ប៉ោយ​ក្តឿង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ នគរបាល​ចរាចរណ៍​បាន​និយាយ​បញ្ជាក់​ថា​៖ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​។

តាម​ការ​សន្និដ្ឋាន សង្ស័យ​រថយន្ត​បុក​រួច​បើក​រត់​គេ​ខ្លួន ហើយ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​សុទ្ធតែ​ស្រវឹង នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​ឃើញ​តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ សព និង​អ្នក​រង​របួស​។ ចំពោះ​អ្នក​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជូន​ទៅ​មន្ទីរពេទ្យ​សិរី​សោភ័ណ​៕