ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត LEXUS RX-300 បុក​ម៉ូតូ​កង់​បី រុញ​ចូល​ផ្ទះ​មួយ​កន្លែង តែ​បាន​ដើម​ពុទ្ទ្រា​ជួយ​ទប់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត LEXUS RX-300 មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី ហើយ​រុញ​ចូល​ផ្ទះ​មួយ​កន្លែង ប៉ុន្តែ​សំណាងល្អ…

រាជធានី​ភ្នំពេញ ៖ រថយន្ត LEXUS RX-300 មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី ហើយ​រុញ​ចូល​ផ្ទះ​មួយ​កន្លែង ប៉ុន្តែ​សំណាងល្អ បាន​ដើម​ពុទ្ទ្រា ១​ដើម ជួយ​ទប់​ម៉ូតូ​កង់​បី​នោះ​ជាប់ កុំ​អី​បុក​ចូល​ដល់​ក្នុងផ្ទះ បង្ក​ឲ្យ​ម្ចាស់ផ្ទះ​រង​របួស ឬ​ស្លា​.​ប់​មិន​ខាន​ឡើយ ខណៈនោះ​ម៉ូតូ​កង់​បី រង​កា​ខូចខាត​យ៉ាងដំណំ ហើយ​អ្នកបើកបរ​រង​របួសស្រាល បន្ទាប់​មក​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់ ដោយ​ពុំ​ដឹង​ថា អ្នកបើកបរ​នោះ ងងុយដេក ឬ​ស្រវឹងស្រា​នោះ​ឡើយ ។

គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​តាម​បណ្តោយ​ជាតិ​លេខ​៣ ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​ខាងលើ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​បុរស​ម្នាក់ បើកបរ​ម៉ូតូ​កង់​បី​១​គ្រឿង ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JR-5374 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ដោយ​ខណៈនោះ គាត់​បើក​មិនសូវ​លឿន​ប៉ុន្មាន​នោះ​ទេ ហើយ​ពេល​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត ១​គ្រឿង ម៉ាក LEXUS RX-300 ព​ណ៍​ទឹកប្រាក់ បើកបរ​ក្នុង​ល្បឿន​លឿន ដូច​ហោះ ក្នុង​ទិស​ដៅ​ស្របគ្នា ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង បណ្ដាល​ឲ្យ​ម៉ូតូ​កង់​បី​ជ្រុល​សំដៅ​បុក​ចូល​ផ្ទះ​មួយ​កន្លែង​នៅ​ជិត​នោះ ប៉ុន្តែ​ដោយសារ​តែ​នៅ​មុខ​ផ្ទះ​ខាងលើ មាន​ដើម​ពុទ្ទ្រា ១​ដើម ទើប​ម៉ូតូ​កង់​បី​បុក​ដើម​ពុទ្ទ្រា​នោះ ពុំ​ជ្រុល​ចូល​ដល់​ក្នុងផ្ទះ ដែល​មាន​មនុស្ស​ច្រើន​នាក់ កំពុង​នៅ​ទីនោះ​ទេ បន្ទាប់​មក​រថយន្ត​បង្ក បាន​បើក​គេច​ទៅ​បាត់​ស្រមោល ។

បុរស​អ្នកបើកបរ​ម៉ូតូ​កង់​បី​រង​របួសស្រាល គាត់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើក​ម៉ូតូ​កង់​១​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង បុក​ម៉ូតូ​កង់​បី​គាត់​ពីក្រោយ ប៉ុន្តែ​ខណៈនោះ គាត់​ពុំ​ដឹង​ថា ជា​រថយន្ត​ម៉ាក​អ្វី​ឡើយ ព្រោះ​មិន​បានឃើញ​។ ម្យ៉ាង​រវល់​តែ​ភ័យ ពេល​ត្រូវ​រថយន្ត​បុក​រុញ​ផ្ទប់​ដើម​ពុទ្ទ្រា​បែប​នេះ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​គាត់​ថា រថយន្ត​ដែល​បុក​គាត់​ម៉ូតូ​កង់​បី​គាត់​ពីក្រោយ​នោះ គឺ​ម៉ាក​LEXUS RX-300 ។

ក្រោយ​ពេល​ឧប្បត្តិ​ហេតុនេះ​កើតឡើង កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ ហើយដោយ​ឃើញ​ថា ពុំ​មាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់ ឬ​ខូចខាត​ផ្ទះសម្បែង​អ្នក​ភូមិ​នោះ ទើប​នគរបាល​សម្រេច​ឲ្យ​ម្ចាស់​នាំ​យក​ម៉ូតូ​កង់​បី ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ