ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ស​.​ម្លា​.​ប់​មនុស្ស​៤​នាក់ ជា​មធ្យម​រាល់ថ្ងៃ

1 អាទិត្យ មុន
  • ភ្នំពេញ

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​តែ​សា​.​ហា​.​វ ហើយ​ស​.​ម្លា​.​ប់​មនុស្ស​កាន់តែ​ច្រើន ដោយ​មួយ​ថ្ងៃ វា​អាច​.​ស​ម្លា​.​ប់​មនុស្ស​ជា​មធ្យម​លើស​ពី

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​តែ​សា​.​ហា​.​វ ហើយ​ស​.​ម្លា​.​ប់​មនុស្ស​កាន់តែ​ច្រើន ដោយ​មួយ​ថ្ងៃ វា​អាច​.​ស​ម្លា​.​ប់​មនុស្ស​ជា​មធ្យម​លើស​ពី ៤​នាក់ និង​របួស​ចំនួន ១២​នាក់​យ៉ាងតិច ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤​នេះ មាន​ស្ថានភាព​ដូច​គ្នា​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ពុំ​ទាន់​មានការ​ថមថយ​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់​ក្នុង​ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៥ សំដៅ​លើក កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​បំផុសស្មារតី បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ខេត្តបាត់ដំបង​ថា ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៤​នេះ ហេតុការណ៍ គ្រោះថ្នាក់​សរុប​បាន​កើតឡើង​ចំនួន ៧៨១​លើក បណ្តាល​ឱ្យ​ស្លា​.​ប់​ចំនួន ៣៨៧​នាក់ និង​របួស ចំនួន ១.០៨៤​នាក់ ដែល​គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ មាន​គ្រោះថ្នាក់​ចំនួន​៩​លើក បណ្តាល​ឱ្យ​ស្លា​.​ប់ ចំនួន​លើស​ពី ៤​នាក់ និង​របួស​ចំនួន ១២​នាក់​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជា​ពិសេស​កាត់​បន្ថយ អត្រា​អ្នក​ស្លា​.​ប់ និង​រង​របួស​ប្រចាំ​ថ្ងៃ ដែល​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយបារម្ភ​នា​ឆ្នាំ​២០២៤​នេះ​ទៀត​។

ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក​បាន​កត់សម្គាល់ អំពី​ការ​ប្រែប្រួល​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ នៃ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ដែល​ធៀប​នឹង ១៥​ឆ្នាំ​មុន​។ អត្រា​អ្នក​ស្លា​.​ប់​ប្រចាំ​ថ្ងៃ មាន​តិច​ជាង​ការ​ស្លា​.​ប់ ដោយសារ​អា​.​វុ​.​ធ​ជាតិ​ផ្ទុះ ឬ​មី​.​ន និង​មេរោគ​អេ​ដស៍ ប៉ុន្តែ​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​និង​កំពុង​បន្ត​ឈរ​ខ្ពស់​គួរ​ឱ្យ​បារម្ភ​ជា​រៀង​រាល់​ឆ្នាំ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ