ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើងគំរាម​វាយប្រហារ​នុយក្លេអ៊ែរ​ប្រឆាំង​អា​មេ​រិ​ក

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​ក្រុង​មូ​ស្គូ​បាន​គំរាម​ថា

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​ក្រុង​មូ​ស្គូ​បាន​គំរាម​ថា កូរ៉េ​ខាងជើង​អាច​ប្រើ​កងកម្លាំង​នុយក្លេអ៊ែរ ដើម្បី​ឆ្លើយ​តប​ចំពោះ​ពាក្យ​ពេចន៍​​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

ឯកអគ្គរដ្ឋទូត​រូប​នេះ លោក KIM HYONG JUN ថ្លែង​ថា ដោយសារ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន កូរ៉េ​ខាងជើង​អាច​ឆ្លើយ​តប​ចំពោះ​សេចក្តីថ្លែងការណ៍​ប្រទូស្ត​រ៉ា​យ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។ លោក​ថា ប្រសិនបើ​សហរដ្ឋ​អា​មេ​រិ​ក​ប្រព្រឹត្ត​សកម្មភាព​ទាំងឡាយ​លុប​បំបាត់​សិទ្ធិ​អត្ថិភាព​របស់​ប្រជាជន​យើង នោះ​សាធារណរដ្ឋ​របស់​យើង​នឹង​បង្ខំចិត្ត​ធ្វើ​ឱ្យ​គេ​ត្រូវ​បង់​តម្លៃ​យ៉ាង​ខ្ពស់​ដោយសារ​ជំនួយ​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ការ​ឆ្លើយ​តប​ចំពោះ​ប្រសាសន៍​របស់​លោក​គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កំពូល​របស់​យើង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ និង​ការ​បង្រួបបង្រួម​កូរ៉េ​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា នៅ​ក្រុង​មូ​ស្គូ លោក KIM HYONG JUN ចាត់​ទុក​ការ​សន្យា​របស់​លោក​ដូ​ណា​ល់ ត្រាំ កម្ទេច​កូរ៉េ​ខាងជើង​ឱ្យ​ម៉ត់ ពេល​ថ្លែង​នៅ​ឯ​មហាសន្និបាត អ​.​ស​.​ប ថា ជា​ការ​សន្យា​ឆ្កួត​លីលា ។

យោង​តាម​អ្នកការទូត​កូរ៉េ​ខាងជើង​រូប​នេះ​ថា បណ្តា​សកម្មភាព​របស់​សហរដ្ឋ​អា​មេ​រិ​ក​បំផ្លាញ​ដំណើរការ​បង្រួបបង្រួម​កូរ៉េ ហើយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​សេ​អ៊ូ​ល​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​ទាំងស្រុង ។ លោក​គូសបញ្ជាក់​ថា ទោះបី​មានការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​នៅ​កូរ៉េ​ខាងត្បូង តែ​ផ្លូវ​ដែល​នាំ​ទៅ​រក​ការ​កែ​លម្អ​ទំនាក់ទំនង​គ្នា សន្តិភាព និង​ភាព​រុងរឿង​នៅ​ត្រូវ​បិទ​ជិត​ទាំងស្រុង ព្រោះ​រដ្ឋអំណាច​នេះ​ពុំ​អាច​បោះបង់​ចោល​នយោបាយ​ពុះ​បំបែក​ជាតិ និង​ប្រឈម​មុខ​ដាក់​គ្នា ៕