បទចម្រៀងថ្មី «លោកឪពុករួសរាយរាក់ទាក់» ផលិតពិសេសសម្រាប់លោកគីម ជុងអ៊ុន
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានចេញបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានចេញបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានចេញបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា «Friendly Father» ដោយសរសើរលោក គីម ជុងអ៊ុន (Kim Jong Un) ជាលោកឪពុករួសរាយរាក់ទាក់ និងជាមេដឹកនាំដ៏អស្ចារ្យ។ អ្នកវិភាគមើលឃើញថា ការចេញបទចម្រៀងថ្មីនេះ ស្ថិតក្នុងចលនាហាក់ដូចជាផ្នែកមួយនៃការជំរុញការឃោសនា ដើម្បីពង្រឹងអំណាចលោក គីម នៅក្នុងរដ្ឋផ្តាច់ការមួយនេះ។
ប្រភពពីកាសែត The Straits Times របស់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូចម្រៀងបទចម្រៀងថ្មី «លោកឪពុករួសរាយរាក់ទាក់» ត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកូរ៉េខាងជើង នៅថ្ងៃទី១៧ ខែមេសា កន្លងទៅថ្មីៗនេះ។ លក្ខណៈពិសេស និងចំណាប់អារម្មណ៍ក្នុងវីដេអូបទចម្រៀងថ្មីនេះ បានបង្ហាញអំពីប្រជាជនកូរ៉េខាងជើងគ្រប់វណ្ណៈជាន់ថ្នាក់ រាប់ចាប់ពីកុមាររហូតដល់ទាហាន និងបុគ្គលិកពេទ្យ ដែលបានសម្ដែង ក៏ដូចជាស្រែកច្រៀងប៉ារ៉ូលចម្រៀងដូចជា «តស់ច្រៀង គីម ជុងអ៊ុន មេដឹកនាំដ៏អស្ចារ្យ និង តស់ អួត និងស្រឡាញ់ គីម ជុងអ៊ុន ដែលជាលោកឪពុករួសរាយរាក់ទាក់» ក្នុងចំណោមប៉ារ៉ូលចម្រៀងផ្សេងទៀត។
មិនត្រឹមតែប៉ុណ្ណោះ ការសម្ដែងផ្ទាល់នៃបទចម្រៀងអមដោយវង់តន្ត្រី ដែលស្ថិតក្រោមការទស្សនផ្ទាល់ពីលោក គីម ជុងអ៊ុន ក៏ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋផងដែរ ដែលជាផ្នែកមួយនៃពិធីអបអរសាទរការបញ្ចប់ការសាងសង់ផ្ទះថ្មីចំនួន ១ម៉ឺនខ្នងសម្រាប់ប្រជាជន។
ការចេញផ្សាយបទចម្រៀងដែលមានចំណងជើងថា «Friendly Father» ឬ «លោកឪពុករួសរាយរាក់ទាក់» កើតឡើងនៅពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងថ្មីៗនេះ បានប្តូរឈ្មោះដែលប្រើសម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិដ៏ធំរបស់ខ្លួន ដែលជំរុញឱ្យមានការរំពឹងទុកថា ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងអំណាចរបស់លោក គីម ជុងអ៊ុន។ ជំនួសឱ្យការហៅថ្ងៃឈប់សម្រាកបុណ្យជាតិប្រចាំឆ្នាំ ដែលប្រារព្ធអបអរថ្ងៃខួបកំណើតស្ថាបនិកប្រទេសកូរ៉េខាងជើង លោកមហាសេនាប្រមុខ គីម អ៊ីលស៊ុង (Kim Il Sung) ដែលត្រូវជាជីតា ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ នោះថា «ថ្ងៃនៃព្រះអាទិត្យ» ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចាប់ផ្តើមហៅសំដៅភាគច្រើនន័យនៃថ្ងៃពិសេសនោះ គឺជាថ្ងៃឈប់សម្រាកខែមេសា។
យោងតាមមន្ត្រីម្នាក់ នៅក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានលើកឡើងថា ការផ្លាស់ប្ដូរបែបនេះ ទំនងអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក គីម ជំនាន់ទី៣ ដើម្បីឈរជើង និងពង្រឹងអំណាចរបស់ខ្លួន ដោយមិនពឹងផ្អែកលើអ្នកកាន់តំណែងជំនាន់មុន ៕ (ប្រភព ៖ The Straits Times)
ចែករំលែកព័តមាននេះ