ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រុម​ WAGNER ​អះអាង​ថា វា.យ​ត្រួតត្រា​ក្រុង​បាក់​មូ​ត​៧០%​ហើយ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​ប្រមុខ​កង​ទាហាន​ស៊ី​​ឈ្នួល​រុ​ស្ស៊ី​ក្រុម​WAGNER ក្នុង​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​ប្រមុខ​កង​ទាហាន​ស៊ី​​ឈ្នួល​រុ​ស្ស៊ី​ក្រុម​WAGNER ក្នុង​សារលិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​ លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​ហើយ​ចេញផ្សាយ​តាម​តេ​ឡេ​ក្រាម អះអាង​នា​ថ្ងៃ​ទី​២០​មីនា​ថា យុទ្ធ​ជន​របស់​លោក​ពេល​នេះ​វាយ​ដណ្ដើម​ត្រួតត្រា​បាន​៧០%​ហើយ​នៃ​ក្រុង​បាក់​មូ​ត ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម និង​មានការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​ទាំង​សងខាង​។

លោក​បន្ត​ថា​ពេល​នេះ​បណ្ដា​កងឯកភាព​របស់​WAGNER​បន្ត​ការ​វាយលុក​ដណ្ដើម​ត្រួតត្រា​ទីក្រុង​នោះ​ទាំងមូល​។ ទោះបី​យ៉ាងណា​លោក​ក៏​និយាយ​ដែរ​ថា រង់ចាំ​ការ​វាយបក​មួយ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​សម្រាប់​ដំណាច់​ខែមីនា​ឬ​ដើម​ខែមេសា​ដែល​លោក​ថា សំដៅ​កាត់​ផ្ដាច់​កងកម្លាំង​WAGNER ពី​កងទ័ព​រៀបរយ​រុ​ស្ស៊ី​។ លោក​ស្នើ​ដល់​លោក​ឆ​យ​ហ្គូ​ឲ្យ​ចាត់​បណ្ដា​វិធានការ​ដើម្បី​រារាំង​កុំ​ឲ្យ​កើត​មាន​សភាពការណ៍​បែប​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ