ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺ​ខ្លាច​លំបាក​ដល់​ប្រពន្ធ​កូន​ទើប​សម្រេចចិត្ត​ចង​.​ក​ខ្លួនឯង

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​យក​កន្សែង ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ និង​កូន ហេតុ​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​ប្រាប់​ថា ករណី​ចង​.​ក​ធ្វើ​អត្តឃាត​នេះ​បាន​កើត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ទួល​ពភ្លា ឃុំ​ស្រឡៅ  ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ ។ ជន​រង​គ្រោះ​ឈ្មោះ រិ​ត ម៉ុ​ក អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​សភាព​ធម្មតា​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​គ្រាន់តែ​ថា​ជន​គ្រោះ​មាន​ជំងឺ​ឈឺ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​ព្យាបាល​មិនជា​សោះ​ទើប​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​។ ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សមត្ថកិច្ច​ក៏​ប្រគល់​សាកសព​អោយ​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕