ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​មុខ​ហើយ​នៅ​តែ​ព្យាយាម​បើក​រត់គេច​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អាការ​ស្រវឹង​បាន​បើករថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​ទ្រេត​អស់​មួយ ។ ករណី​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

ប្រភព​បាន​ប្រាប់​ថា​មុន​កើតហេតុ​ឃើញ​រថយន្ត​មួយ​គ្រឿង​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ ២AM-៧៨០០​បើកបរ​ដោយ​បុរស​ម្នាក់​ដោយ​បើក​ចេញពី​ម្តុំ​លូ​ប្រាំ​ឆ្ពោះទៅ​រង្វង់​មូល​ចោម​ចៅ ។

អ្នកបើកបរ​ធ្លាក់​ភ្នែក​ខ្លាំង​បាន​ជ្រុល​ឡើង​លើ​ខឿន​កណ្តាល​ទ្រូងផ្លូវ និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រេត​អស់​មួយ​ដើម ហើយ​រថយន្ត​បង្ក​ព្យាយាម​បើករថយន្ត​រត់គេច​ទាំង​ខ្ទេច​មុខ និង​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​ជាប់​ទាំង​អ្នក​បើក​រួច​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​ឃាត់​រថយន្ត​បង្ក​ខាងលើ​តែ​ម្តង​៕