ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ជួយ​ហើយ​នៅ​តែ​មិន​ចង់រ​ស់ទៀត

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​រវាង​ម៉ូតូ​មួយ​គ្រឿង​ជាមួយ​និង​ម៉ូតូ​រ៉ឺ​ម៉ក​ហេតុការណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​៤​នឹង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឈ្មោះ នាយ អេ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក ស្លាក​លេខ​ភ្នំពេញ​១A-២៥៧៩ បើកបរ​ពី​ទិស​ខាង​កើតមក​លិច​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ ថា វី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​បុស្ស​ផ្លាំ​ង ឃុំ​បុស្ស​មន ស្រុក​រំដួល បើកបរ​ម៉ូតូ​មួយ​គ្រឿង ព​ណ៍​ខ្មៅ ស្លាក​លេខ ស្វាយ​រៀង​១D-៩៤០៦​បើក​ពី​ទិស​ខាង​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន​បាន​បត់​ឆ្វេង​កាត់មុខ​រ៉ឺ​ម៉ក ហើយ​បាន​បុក​ម៉ូតូ​រ៉ឺ​ម៉ក​ពេញទំហឹង​ចំ​កណ្តាល​បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺ​ម៉ក​ក្រឡាប់​ផ្ងា​ជើង​ខ្ទាត​ទៅ​បុក​បង្គោល​ភ្លើង​។ 

ជន​រង​គ្រោះ​សន្លប់​ពេល​ដឹងខ្លួន​ពី​សន្លប់​បែរ​ជា​មិន​ព្រមទៅ​មន្ទីរពេទ្យ សមត្ថកិច្ច​ឃើញ​របួសធ្ងន់​ក៏​បង្ខំចិត្ត​ចាប់​ជន​រង​គ្រោះ​សែង​ដាក់​លើ​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង ។ ចំណែក​ម៉ូតូ​បង្ក និង​ម៉ូតូ​រ៉ឺ​ម៉ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដោះស្រាយ​តាម​នីតិ​វី​ធី​៕