ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស្នើ​តុលាការ​CPI​កុំ​លម្អៀងរឿង​​រុ​ស្ស៊ី​ និង​ស៊ើប​អង្កេត​បណ្ដា​ចៅក្រម​តុលាការ​នោះ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២០​ មីនា​ បាន​អំពាវនាវ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២០​ មីនា​ បាន​អំពាវនាវ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI កុំ​លម្អៀង​ក្រោយ​ចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ពី​បទឧក្រិ.ដ្ឋ​កម្ម​សង្គ្រាម​ចាប់ពង្រត់ បណ្ដា​កុមារ​អ៊ុយ​ក្រែ​ន​ក្នុង​ក្រប​ខណ្ឌ​នៃ​សង្គ្រាម​រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​គៀវ​។

ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ទាំងនេះ​រុ​ស្ស៊ី​​ប្រកាស​នា​ថ្ងៃ​ទី​២០ ​មីនា ពី​ការ​បើក​ការ​ស៊ើប​អង្កេត​បទឧក្រិ.ដ្ឋ​ប្រឆាំង​រដ្ឋ​អាជ្ញា​និង​ចៅក្រម​៣​រូប​នៃ​តុលាការក្រុង​ឡា​អេ​នោះ ប៉ុន្មាន​ថ្ងៃក្រោយ​ពី​តុលា​ការ​នេះ​ចេញ​ដីកាចាប់ខ្លួន​លោកពូ​ទី​ន ពី​បទឧក្រិ.ដ្ឋ​កម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​គណៈកម្មាធិការ​ស៊ើប​ង្កេ​ត​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ចៅក្រម​ទាំងនេះ​ក្នុង​នោះ​មាន​រដ្ឋ​អាជ្ញា​លោក​ការី​ម​ខាន់ បាន​ចេញ​សេចក្ដីសម្រេច​ដោយ​ខុសច្បាប់ សំដៅ​ចាប់ខ្លួន ប្រធានាធិបតី​លោកពូ​ទី​ន​ និង​លោកស្រី​ស្នងការ​សិទ្ធិ​កុមារ​រុ​ស្ស៊ី​។ ដូច្នេះ​ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បើក​ធ្វើ​លើ​អ្នក​ទាំងនេះ​។

ចំពោះ​រឿង​នោះ​ចិន​បាន​ចេញ​ប្រតិកម្ម ប៉ុន្មាន​ម៉ោង​មុន​ទស្សនកិច្ច​នៅ​ក្រុង​មូ​ស្គូ​របស់​​ប្រ​ធានាធិបតី​ខ្លួន​ លោក​ស៊ី ជី​ន​ពីង ដែល​ក្នុង​ឱកាស​នោះ​លោក​ជួប​ពិភាក្សា​កំពូល​ជាមួយ​លោកពូ​ទី​ន​។

លោក​វ៉ាង​វេន​បី​ន ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​នា​ថ្ងៃ​ទី​២០​មីនា​ថា តុលាការ​CPI ត្រូវ​ប្រកាន់​ជំហរ​ច្បាស់លាស់​និង​មិន​លម្អៀង គោរព​អភ័យឯកសិទ្ធិ​របស់​បណ្ដា​ប្រមុខរដ្ឋ​យោង​តាម​ច្បាប់​អន្តរជាតិ​។

ចំណែក​អតីត​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ឌី​មី​ឌ្រី​ម៉េ​ដ​វេ​ដេ​វ មាន​ប្រតិកម្ម​កម្ម​ចំពោះ​ការ​ចេញ​ដីកា​ចាប់​ខ្កួ​ន​លោកពូ​ទី​ន ដោយ​គំរាម​វាយប្រហារ​តាម​អាកាស​ប្រឆាំង​តុលាការ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ