ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ករណី​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​២​

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​ចាប់ខ្លួន​ខណៈ​ជន​ទាំង​ពីរ​នាក់​នេះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​តំបន់​ជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា ។ 

បើ​តាម​មន្ត្រី​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​នៅ​វេលា​ម៉ោង​៥​នឹង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧  ក​ម្លាំ​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា សហការ​ជាមួយ​កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​ជូ​ញ​ដូរ នឹង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ចំនួន​០២​នាក់​។

ជនសង្ស័យ​២​នាក់ ទី​១-​ឈ្មោះ ង្វៀ​ង ជី​យ៉ាវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ឡុ​ង​ហា​យ ឃុំ​ជឿ​ង​តី ស្រុក​វ៉ា​ថា​ន់ ខេត្ត​តៃ​និ​ញ  ប្រទេស​វៀតណាម និង​ទី​២-​ឈ្មោះ ង្វៀ​ង យ៉ាង់​ហៀវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ដុ​ង​ថា​ន់ ឃុំ​តាំង​ដុ​ង ស្រុក​តាំ​ចូ​វ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ។ វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក បាន​៣​កញ្ចប់ ១​កញ្ចប់​ធំ ២​កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​លោក​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​៕