ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​​ជួញដូរថ្នាំ​៣ករណីផ្សេងគ្នា ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​នៅ​ក្រុងប៉ៃលិន

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ក្រុងប៉ៃលិន ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​ជាក់ស្ដែង ករ​ណី​

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ក្រុងប៉ៃលិន ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​ជាក់ស្ដែង ករ​ណី​ជួញដូរ​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀ.នចំនួន​៣​គោលដៅ ដូច​ខាងក្រោម ៖

គោលដៅ​ទី​០១ ៖ កាលពី​វេលា​ម៉ោង​៨និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​វេន​ប្រចាំ​បញ្ជា នៃ​អធិការដ្ឋាន​ក្រុងប៉ៃលិន ចុះ​ល្បាត​ចំណុច​សួន​អាពាហ៍ពិពាហ៍ ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​។

ជនសង្ស័យ​ទី​១-ឈ្មោះ លន់ វីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀ.ន​)​។ ជនសង្ស័យ​ទី​២- ឈ្មោះ រឿ​ន វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀ.ន​) ។

គោលដៅ​ទី​២ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឿ​ន រី​ឆាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀ.ន​) នៅ​ចំណុច​ដីចំការ​មួយ​កន្លែង នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។

គោលដៅ​ទី​៣ ៖ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ បាន​បន្ត​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈាន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀ.ន​) នៅ​ចំណុច​អូរ​ត្រែង ស្ថិត​នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​តាម​ប្រភព​បន្ត​ទៀត​ថា វត្ថុ​តាង និង​សម្ភារ​:​ដែល​ដកហូត​សរុប​ទាំងអស់​រួម​មាន​៖ ថ្នាំ​ញៀ.ន​ប្រភេទ​ម៉ា​ទឹកកក​(ICE) ចំនួន​២២​កញ្ចប់ (​ធំ​១​កញ្ចប់​) ទម្ងន់​៩,២៤​ក្រាម ​ជា​ថ្នាំ​សុទ្ធ ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង ម៉ូតូ​ស៊េរី​ចាស់​ចំនួន​០៣​គ្រឿង កាំបិ.តប៉័ងតោ​ចំនួន​០១​ដើម​។

ករណី​ខាងលើ​នេះ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ