ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ១ក្រុម​កំពុងធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ អស់លក្ខណ៍​ត្រឹម​ប៉ូលិសល្បាត​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​៤​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​

​រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​៤​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ល្បាត​ឃើញ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ចំណែក​២​នាក់​ទៀត​​បាន​រត់គេច​ខ្លួន​រួច​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​​២នាក់​​ខាងលើ​ ក្នុងនោះ​ម្នាក់​​ឈ្មោះ ទូច សុ​ខន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​កង់​បី ​និង​ម្នាក់ទៀតឈ្មោះ ភឹ​ម ភា​រុណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ ភ្លាម​ៗ​នោះ​កម្លាំង​បាន​ធ្វើការ​ឡោម​ព័ទ្ធ ហើយ​ចាប់ខ្លួន​បាន​២​នាក់ ចំណែក​២​នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​កម្លាំង​នគរបាល​បាន​ធ្វើការ​ដកហូត​ម៉ូតូ​កង់​បី​១​គ្រឿង (​ម៉ាក បា​ចារ ពណ៌​លឿង សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១GR-២៣៥១) ព្រមទាំង​ឧបករណ៍​សម្រាប់​គាស់​មួយ​ផ្ទះ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ