ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់ ក្នុង​ចំណោម​២​នាក់ ក្រោយ​ត្រូវ​បុរស​ស្រី​២​នាក់​ដេញ​តាម​ក្រោយ​រួច​ស្រែក​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង បោះពួយ​យ៉ាង​លឿន ខណៈ​ពេល​ដែល​មាន​គេ​ជិះ​ដេញ​តាម​ពីក្រោយ រួច​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏​ជិះ​ម៉ូតូ​ជ្រុល​ទៅ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង បោះពួយ​យ៉ាង​លឿន ខណៈ​ពេល​ដែល​មាន​គេ​ជិះ​ដេញ​តាម​ពីក្រោយ រួច​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​ឈប់​ចត​ចោល បណ្ដាល​ដួល​តែ​ម្តង​។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ម្នាក់​បាន​ងើប​រត់ឡើង​ម៉ូតូ​បក្សពួក​រត់គេច​ខ្លួន​បាត់​ស្រមោល និង​ម្នាក់​ទៀត​រត់​មិន​រួច ក៏​ត្រូវ​សន្តិសុខ​ចាប់​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ជាប់​អគារ​វឌ្ឍនៈ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម កែង​និង​ផ្លូវ​១០២ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ​1JA-6106 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៀត​ផង​។ ស្រប​ពេល​នោះ​ដែរ ក៏​មាន​បុរស​នារី​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ជិះ​ដេញ​តាម​ពីក្រោយ និង​ស្រែ​កថា «​ចោរ​ៗ» ដោយ​មិនដឹង​ថា តើ​ជា​ករណី​អ្វី​អោយ​ពិតប្រាកដ​នោះ​ទេ0x017d7​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ជនសង្ស័យ​នោះ​ក៏​បាន​បត់​ស្ដាំ​ទៅ​ផ្លូវ​១០២ ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល​2-2089 ដែល​ឈប់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ ចំណែកឯ​ឆ្វេង​។ រីឯ​ម៉ូតូ​ជនសង្ស័យ​វិញ ក៏​បាន​ដួល​រង​ការ​ខូចខាត​បន្តិចបន្តួច​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​ពីក្រោយ ក៏​បាន​ងើប​រត់ឡើង​ជិះ​ម៉ូតូ​របស់​បក្សពួក​មួយ​គ្រឿង​ទៀត រត់គេច​ខ្លួន​បាត់​ស្រមោល​។ ចំណែកឯ​ជនសង្ស័យ​​ម្នាក់​ទៀត ដែល​ជា​អ្នក​បើក​ម៉ូតូ​ក៏​ព្យាយាម​ងើប​រត់​ចោល​ម៉ូតូ​បាន​ប្រមាណ​២០០​ម៉ែត្រ​ចេញពី​កន្លែង​កើតហេតុ តែ​ក៏​ត្រូវ​បាន​សន្តិសុខ​ដែល​យាម​នៅ​អគារ​វឌ្ឍនៈ ចាប់​ឃាត់ខ្លួន​យក​មក​វិញ​។ ដោយឡែក បុរស​និង​នារី​ដែល​ជិះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​នោះ ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ដែល​រត់ឡើង​ជិះ​ម៉ូតូ​បក្សពួក​នោះ​ជា​បន្ត​ទៀត​បាត់​ទៅ​។ បន្ទាប់​មក ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយមក ជនសង្ស័យ​ដែល​ត្រូវ​សន្តិសុខ​ឃាត់​ជាប់​នោះ បាន​ឆ្លើយ​ប្រាប់​មូលហេតុ​ដែល​ខ្លួន​រត់​ចោល​ម៉ូតូ​ថា «​ខ្លួន​ត្រូវ​គេ​ដេញ​វា​.​យ ទើប​ខ្លួន​រត់​ចោល​ម៉ូតូ​» និង​បាន​និយាយ​ថា «​មក​ពី​ខ្លួន​ជិះ​លឿន​ពេក ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​របស់​គេ ដែល​មាន​តម្លៃ​ថ្លៃ ទើប​ភ័យ​ពេក ហើយ​ក៏​រត់​ចោល​ម៉ូតូ​តែ​ម្តង​»​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ