ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​អាកាសចរណ៍ UNអះអាង​ថា រុ​ស្ស៊ី​ជា​អ្នក​បា.ញ់​.ទ.ម្លា.ក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​កាល​ឆ្នាំ​២០១៤

1 នាទី មុន

បរទេស ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ បាន​រាយ​ការណ៍​ថា ទីភ្នាក់ងារ​អាកាសចរណ៍​អង្គការសហប្រជាជាតិ​បាន​សម្រេច​ហើយ​ថា ប្រទេស​រុ​ស្ស៊ី​គឺជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី…

បរទេស ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ បាន​រាយ​ការណ៍​ថា ទីភ្នាក់ងារ​អាកាសចរណ៍​អង្គការសហប្រជាជាតិ​បាន​សម្រេច​ហើយ​ថា ប្រទេស​រុ​ស្ស៊ី​គឺជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី MH17 នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។

មនុស្ស​ទាំងអស់​ចំនួន​២៩៨​នាក់ នៅ​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី MH17 បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​ការ​បាញ់​ទម្លាក់​ពី​គ្រាប់​មី​ស៊ី​ល Buk ផលិត​ដោយ​ប្រទេស​រុ​ស្ស៊ី ប៉ុន្តែ​ភាគី​រុ​ស្ស៊ី​តែងតែ​បដិសេធ​រាល់​ការ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​ធ្លាក់​យន្តហោះ MH17​។

ទោះ​យ៉ាងណា​ក៏​ដោយ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ នៃ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ (ICAO) បាន​បោះ​ឆ្នោត​សម្រេច​ថា សហព័ន្ធ​រុ​ស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​រក្សា​កាតព្វកិច្ច​ខ្លួន​ក្រោម​ច្បាប់​អាកាស​អន្តរជាតិ ដែល​តម្រូវ​ឱ្យ​រដ្ឋ​នានា​បដិសេធ​មិន​ប្រើ​អាវុធ​ប្រឆាំង​នឹង​យន្តហោះ​ស៊ី​វិល​ក្នុង​ពេល​ហោះហើរ​។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ យន្តហោះ​ដឹក​អ្នកដំណើរ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines កំពុង​តែ​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់​ទៅ​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​បាន​ធ្លាក់​នៅ​តំបន់​ដុន​បាស ប្រទេស​អ៊ុយ​ក្រែ​ន អំឡុង​ពេល​មាន​ជម្លោះ​រវាង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុ​ស្ស៊ី និង​កងកម្លាំង​អ៊ុយ​ក្រែ​ន ដោយ​បាន​សម្លាប់​អ្នកដំណើរ និង​នាវិក​នៅ​លើ​យន្តហោះ​សរុប​ចំនួន ២៩៨​នាក់​។ អ្នកដំណើរ និង​នាវិក​ភាគច្រើន ១៩៦​នាក់​មក​ពី​ប្រទេស​ហូ​ឡង់ ក្នុង​នោះ​ក៏​មាន​៣៨​នាក់​មក​ពី​អូស្ត្រាលី ពលរដ្ឋ​អង់គ្លេស​១០​នាក់ ព្រមទាំង​ពលរដ្ឋ​បែ​ល​ហ្ស៊ិ​ក និង​ម៉ា​ឡេ​ស៊ី​ផង​ដែរ​។

នៅ​ក្នុង​ឆ្នាំ​២០២២ តុលាការ​របស់​ប្រទេស​ហូ​ឡង់​បាន​សម្រេច​ថា ក្រុម​មនុស្ស​ស្ថិត​ក្រោម​គ្រប់គ្រង​ដោយ​រុ​ស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ MH17 ហើយ​ជនជាតិ​រុ​ស្ស៊ី​ពីរ​នាក់ និង​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ដែល​ជា​អ្នកគាំទ្រ​រុ​ស្ស៊ី ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​ដោយ​កំបាំង​មុខ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ រុ​ស្ស៉ី​បាន​ចាត់​ទុក​សាលក្រម​របស់​តុលាការ​ហូ​ឡង់​ជា​រឿង​ដ៏​គួរ​អាម៉ាស់ ហើយ​ថា​នឹង​មិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​ខ្លួន​ជា​ដាច់ខាត​។

យ៉ាងណាមិញ សេចក្តីសម្រេច​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៥ របស់​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ នៃ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ (ICAO) លើ​សំណុំរឿង​ដែល​បាន​ឡើង​ដល់​តុលា​រការ​កំពូល​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​២០២២​មួយ​នេះ ទទួល​បានការ​សាទរ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រដ្ឋាភិបាល​អូស្ត្រាលី និង​ហូ​ឡង់​។

ជាក់ស្តែង រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី លោកស្រី Penny Wong បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​សូម​អំពាវនាវ​ដល់​ប្រទេស​រុ​ស្ស៊ី​ឱ្យ​ប្រឈម​មុខ​នឹង​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ចំពោះ​អំពើ​ហឹ​ង្សា​ដ៏​អាក្រក់​នេះ និង​ផ្តល់​សំណង​សម្រាប់​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​របស់​ខ្លួន​»​។ ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហូ​ឡង់ Caspar Veldkamp ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា «​ខ្ញុំ​បាន​សម្គាល់​ពី​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ពិត និង​ការ​សម្រេច​បាន​នូវ​យុត្តិធម៌ និង​គណនេយ្យ​ភាព​។ រដ្ឋ​មួយ​មិន​អាច​បំពាន​ច្បាប់​អន្តរជាតិ​បាន​ឡើយ​»៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ