ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក អាចទម្លាក់ពន្ធចំពោះទំនិញកម្ពុជា

58 នាទី មុន

អា​មេ​រិ​ក​អាច​នឹង​ទម្លាក់​ពន្ធ​សម្រាប់​ទំនិញ​ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា បើសិនជា​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង និង​ជំហរ​កាន់តែ​ទន់ភ្លន់​របស់​អា​មេ​រិ​ក នៅ​ក្នុង​ការ​ចរចា​ពន្ធ​កន្លង​មក​ជាមួយ​ចិន និង​អង់គ្លេស ។ នេះ គឺជា​ការ​វិភាគ​មួយ ដោយ​ផ្អែក​លើ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ និង​អ្វី​ជា​ការ​ប្រែប្រួល​ជំហរ​អា​មេ​រិ​ក​ក្នុង​ខែឧសភា​នេះ…

អា​មេ​រិ​ក​អាច​នឹង​ទម្លាក់​ពន្ធ​សម្រាប់​ទំនិញ​ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា បើសិនជា​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង និង​ជំហរ​កាន់តែ​ទន់ភ្លន់​របស់​អា​មេ​រិ​ក នៅ​ក្នុង​ការ​ចរចា​ពន្ធ​កន្លង​មក​ជាមួយ​ចិន និង​អង់គ្លេស ។ នេះ គឺជា​ការ​វិភាគ​មួយ ដោយ​ផ្អែក​លើ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ និង​អ្វី​ជា​ការ​ប្រែប្រួល​ជំហរ​អា​មេ​រិ​ក​ក្នុង​ខែឧសភា​នេះ ។

អ្នកវិភាគ​និយាយ​ថា ខណ​:​ការ​ចរចា​រវាង​កម្ពុជា និង​អា​មេ​រិ​ក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ម៉ោង​នៅ​ប្រទេស​អា​មេ​រិ​ក​វា​ទំនងជា​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ខ្លះ ពី​ការ​ចរចា​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ។

អ្នកវិភាគ​រូប​នេះ ក៏​បាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា សូ​ម្បី​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដែល​ដឹកនាំ​ក្រុម​កម្ពុជា​ទៅ​ចរចា​នៅ​អា​មេ​រិ​ក​ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹម​ដែរ មុន​ពេល​លោក​ចាក​ចេញពី​កម្ពុជា​ដោយ​លោក​និយាយ​ថា បើ​យើង​មិន​សង្ឃឹម​យើង​មិន​ចរចា​ទេ ។
រហូត​មក​ទល់​ពេល​នេះ​អា​មេ​រិ​ក​ក៏​បាន​បន្ទន់​ដៃ​ការ​ដាក់​ពន្ធ​របស់​ខ្លួន​ជាមួយ​ចិន និង​អង់គ្លេស​ផង​ដែរ ។ នេះ​ជា​សញ្ញា​មួយ​ដែល​ថា រាល់​ការ​ចរចា​ភាគី​ទាំង​ពីរ​អាច​ទទួល​បាន​លទ្ធផល​មួយ ដែល​គ្រាន់បើ​ជាង​ការ​មិន​ចរចា ។ លោក ត្រាំ ប្រើ​យុទ្ធសាស្ត្រ​ចរចា​ទាមទារ​ច្រើន ដើម្បី​ទទួល​បាន​កម្រិត​មួយ ដែល​អា​មេ​រិ​ក​គិត​ថា សមរម្យ ។

សម្រាប់​កម្ពុជា អា​មេ​រិ​កបាន​ទាមទារ​ការ​ដាក់​ពន្ធ​៤៩​ភាគរយ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចរចា អត្រាពន្ធ​ទំនងជា​នឹង​មិន​ខ្ពស់​ដូចនេះ​ឡើយ ។ កម្ពុជា​ក៏​បាន​ព្យាយាម​ធ្វើ​តាម​លក្ខខណ្ឌ​ខ្លះ​របស់​អា​មេ​រិ​ក​ដូច​ជា ការ​កំណត់​ការ​ចុះបញ្ជី​ដើម​កំណើត​ទំនិញ​ជាដើម ។

ទន្ទឹម​នោះ កម្ពុជា​ក៏​បាន​រក​ក្រុមហ៊ុន​អា​មេ​រិ​ក ដើម្បី​ជួយ​សម្រាប់​ធ្វើ​អោយ​ការ​ចរចា​កាន់តែ​ទទួល​បាន​ផល​ផង​ដែរ ។ ដោយ ផ្អែក​លើ​កត្តា​ទាង​នេះ​អា​មេ​រិ​ក​អាច​នឹង​ទម្លាក់​ពន្ធ​ខ្លះ​សម្រាប់​កម្ពុជា បើ​ទោះបីជា​មិន​លប់​ចោល​ទាំងស្រុង​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ