ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិននិងអាមេរិកផ្អាកស.ង្គ្រា.ម​ពា​ណិជ្ជ​កម្ម៩០ថ្ងៃ

10 ម៉ោង មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ ចិន​និង​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១២​ឧសភា​បាន​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម ដោយ​ប្រកាស​ពី​ការ​ផ្អាក​រយៈពេល​៩០​ថ្ងៃ​ផ្នែក​ដ៏​ធំ​នៃ​ពន្ធគយ​ខ្ពស់​បំផុត​ដែល​ដាក់​ទៅ​វិញ​ទៅ​មក នាំ​ឲ្យ​រង្គើរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ការ​ផ្អាក​នេះ​ចូល​ជា​ធរមាន​នា​ពាក់កណ្ដាល​យប់​ម៉ោង​នៅ​អា​មេ​រិ​ក​ភាគ​ខាងកើត​។ នេះ​ជា​ការ​ប្រកាស​របស់​សេត​វិមាន​បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​ចរចា​គ្នា​ជាមួយ​ចិន​នៅ​ក្រុង​ហ្សុ​ឺ​ណែវ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​២​។ ជាក់ស្ដែង​មហាអំណាច​ទាំង​២​បាន​ទទួលយក​ការ​បន្ថយពន្ធ​មក​នៅ​ត្រឹម​៣០%​សម្រាប់​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​១០%​សម្រាប់​ក្រុង​ប៉េ​កាំ​ង​។ មុន​នេះ​អា​មេ​រិ​ក​យកពន្ធ​គយ​លើ​គ្រប់​ផលិតផល​នាំ​ចូល​ពី​ចិន…

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ ចិន​និង​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១២​ឧសភា​បាន​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម ដោយ​ប្រកាស​ពី​ការ​ផ្អាក​រយៈពេល​៩០​ថ្ងៃ​ផ្នែក​ដ៏​ធំ​នៃ​ពន្ធគយ​ខ្ពស់​បំផុត​ដែល​ដាក់​ទៅ​វិញ​ទៅ​មក នាំ​ឲ្យ​រង្គើរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

ការ​ផ្អាក​នេះ​ចូល​ជា​ធរមាន​នា​ពាក់កណ្ដាល​យប់​ម៉ោង​នៅ​អា​មេ​រិ​ក​ភាគ​ខាងកើត​។ នេះ​ជា​ការ​ប្រកាស​របស់​សេត​វិមាន​បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​ចរចា​គ្នា​ជាមួយ​ចិន​នៅ​ក្រុង​ហ្សុ​ឺ​ណែវ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​២​។ ជាក់ស្ដែង​មហាអំណាច​ទាំង​២​បាន​ទទួលយក​ការ​បន្ថយពន្ធ​មក​នៅ​ត្រឹម​៣០%​សម្រាប់​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​១០%​សម្រាប់​ក្រុង​ប៉េ​កាំ​ង​។ មុន​នេះ​អា​មេ​រិ​ក​យកពន្ធ​គយ​លើ​គ្រប់​ផលិតផល​នាំ​ចូល​ពី​ចិន ដល់​ទៅ​១៤៥%​ហើយ​ចិន​បាន​តបត​វិញ​ដោយ​យកពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​អា​មេ​រិ​ក​១២៥%​។

ការ​ព្រមព្រៀង​គ្នា​នោះ​រវាង​ចិន​និង​អា​មេ​រិ​ក​នាំ​ឲ្យ​ផ្សារភាគហ៊ុន​ងើបឡើង​វិញ​ខ្លាំង​។ ផ្សារ​ហ៊ុន​អា​មេ​រិ​ក​DOW JONES ស្ទុ្ត​ុះ​ឡើង​វិញ​ដល់​២,៨១% ផ្សារ​ហ៊ុន​NASDAQ ងើបឡើង​វិញ​៤,៣៥%​និង​ផ្សារ​ហ៊ុន​S&P 500 ស្ទុះ​ឡើង​វិញ​៣,២៦%​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា ភាគី​ម្ខាង​ៗ​បាន​ទទួលយក​ការ​កាត់​បន្ថយ​ពន្ធគយ​ដែល​ដាក់​ចាប់តាំងពី​ថ្ងៃ​ទី​២​មេ​សា​មក មក​នៅ​ត្រឹម​១០%​លើ​ទំនិញ​អា​មេ​រិ​ក​និង​៣០%​លើ​ទំនិញ​ចិន​សម្រាប់​៩០​ថ្ងៃ ហើយ​ការ​ចរចា​នឹង​បន្ត​ទៀត​លើ​ទិដ្ឋភាព​រចនាសម្ព័ន្ធ​កាន់តែ​ទូ​ូ​លំ​ទូលាយ​ថែម​ទៀត​។ សរុប​ពន្ធគយ​របស់​អា​មេ​រិ​កលើ​ទំនិញ​ចិន​បន្ថយ​មក​នៅ​ត្រឹម​៣០%​ព្រោះ​ក្រុង​វ៉ា​សិ​ុ​ន​តោន​នៅ​មិន​ទាន់​ដក​ពន្ធ​បន្ថែម​២០%​ដែល​កំណត់​មុន​ខែមេសា​នៅឡើយ​។

តាម​ក្រិ​ត្យ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១២​ឧសភា​ដោយ​សេត​វិមាន​ថា ពន្ធគយ​ដែល​ដាក់ ១២០%​ចាប់​តាំងពី​ថ្ងៃ​ទី​២​ឧសភា​មក​ពេល​នេះ​ត្រូវ​បាន​កត់​បន្ថយ​មក​នៅ​ត្រឹម​៥៤%​។ លោក​ត្រាំ​សង្ឃឹម​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន​លោក​សី​ុ​ជី​ន​ពីង​អាច​នា​ដំណាច់​ស​ប្ដា​ហ៍​នេះ​។ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​សម្ដែង​ការ​អបអរសាទរ ចំពោះ​ការ​រីក​ចម្រើន​ថែម​ទៀត​ដែល​សម្រេច​បាន ក្នុង​ឱកាស​នៃ​ការ​ចរចា​រវាង​ថ្នាក់ដឹកនាំ​អា​មេ​រិ​ក​និង​ចិន នៅ​ក្រុង​ហ្សុ​ឺ​ណែវ​ដោយ​ធ្វើ​អត្ថាធិប្បាយ​ថា ការ​កាត់​បន្ថយ​ពន្ធគយ​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​រួម​របស់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ